ចេញហើយ! តូយ៉ូតា បង្ហាញរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយជាផ្លូវការនៅកម្ពុជា

  • 2021-01-17 02:22:29
  • ចំនួនមតិ 51 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនរថយន្ត តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌីដែលជាតំណាងផ្គត់ផ្គង់ផ្តាច់មុខរបស់រថយន្តToyota ធ្វើការសម្ភោធជាផ្លូវការរថយន្ត Corolla Cross ម៉ូឌែលចុងក្រោយឆ្នាំ២០២១ នៅទីតាំងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញតាមរយៈការផ្សាយបន្តផ្ទាល់របស់ក្រុមហ៊ុន Toyota Cambodia នៅលើផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន។

ដូចជាកិត្តនាមរបស់រថយន្ត Toyota Corolla Cross គឺជាការរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV ផលិតឡើងនៅលើតួគ្រោងឆ្អឹងដែលមានបច្ចេកវិជ្ជាចុងក្រោយឈ្មោះ TNGA (Toyota New Generation Architecture) ជាមួយគំនិតដែលយកមកបង្កើត Toyota Corolla Cross ដើម្បីគុណសម្បត្តិ២យ៉ាងគឺភាពរឹងមាំនិងរំលេចនូវភាពលេចធ្លូររបស់ខ្លួន។

ភាពរឹងមាំដែលផ្តោតសំខាន់ទៅលើការបង្កើនគុណភាពនៃប្រតិបត្តិការប្រចាំរបស់តួគ្រោងឆ្អឹងនិងការបង្កើតឡើងជាមួយតួនាទីសំខាន់ៗដែលនាំមកនូវលក្ខណះពិសេសរបស់រចនាបថនីមួយៗធ្វើឲ្យមានភាពទាក់ទាញដ៍ល្អឥតខ្ចោះ។ រថយន្ត Corolla Cross បំពាក់នូវបច្ចេកវិទ្យាចុងក្រោយឈ្មោះTNGA ដោយផ្តល់នូវភាពរឹងមាំនិងសុវត្ថិភាពខ្ពស់ គុណភាពនៃការបើកបរ មានផាសុកភាព និងងាយស្រួលក្នុងការប្រើប្រាស់ និងជាពិសេសមោទនភាពជាម្ចាស់រថយន្តដ៍ទំនើបនេះ។

ក្រៅពីបច្ចេកវិទ្យា TNGA រថយន្តជំនាន់ចុងក្រោយរបស់គ្រួសារតូយ៉ូតាបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយរបស់តូយ៉ូតា ដែលជាកញ្ចប់សុវត្ថិភាព TSS (Toyota Safety Sense) មានមុខងារ៤គឺ ១.ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ ២.ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ ៣.ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ ៤.ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស។

លើសពីប្រព័ន្ធ TSS នេះរថយន្តក៍មានប្រព័ន្ធសុវត្ថិភាពផ្សេងដូចជា VSC & TRC, ABS, EBD, BA, VSC ជំនួយពេលឡើងនិងចុះចំណោទ។ រថយន្តនេះមានបំពាក់សិនស័រជំនួយមុខក្រោយធ្វើការស្របគ្នាជាមួយកាម៉េរានៅលើកញ្ចក់ចំហៀងមើលក្រោយមានសញ្ញាបង្ហាញឧបសគ្គពេលវាជែង ឯនៅពេលដែលថយចេញពីចំណតក៍មានផ្តល់សញ្ញាពេលមានឧបសគ្គដូចគ្នា។ អេក្រង់កំសាន្តជាមួយបច្ចេកវិជ្ជា Apple Car Play និង Android Auto នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី និងមានប្រព័ន្ធកំសាន្តឈានមុខផ្សេងៗទៀត។

រថយន្ត Corolla Cross មានរូបរាងថ្មីមួយក្នុងចំណោមរថយន្តToyotaប្រភេទSUVដ៍សំខាន់ ដោយរួមបញ្ចូលគ្នានៃរថយន្តCorollaជាមួយនឹងរថយន្តRav4 ទាំងក្នុងនិងក្រៅ។ ការរចនាបទថ្មីស្រឡាងប្រកបដោយផាសុកភាពរបស់រថយន្ត Corolla Cross បានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនយ៉ាងខ្លាំងទៅលើរូបរាងដ៍ប្រណិតជាមួយនឹងសមត្ថភាពខ្ពស់របស់ម៉ាស៊ីន។ រថយន្ត Corolla Cross ប្រើប្រាស់នូវបច្ចេកវិទ្យាកង់មុខមានពេលឧបសគ្គ (front-wheel drive) ជាមួយនឹងម៉ាស៊ីនទំហំស៊ីឡាំង1.8L ផលិតកម្លាំងសេសបានរហូតដល់140សេស៕

អត្ថបទពេញនិយម
បិទ