លោកតាៗធាក់ស៊ីក្លូ យំគគ្រូកពេញរោងកុន ព្រោះសាច់រឿងត្រូវជីវិតពិតពេក

  • 2021-01-17 09:04:06
  • ចំនួនមតិ 8 | ចំនួនចែករំលែក 49

ចន្លោះមិនឃើញ

លោកតាៗប្រកបមុខរបសធាក់ស៊ីក្លូ បានសម្រក់ទឹកភ្នែក ហូររហាមក្នុងរោងកុន ព្រោះសាច់រឿងត្រូវនឹងជីវិតពិតដ៏ហត់នឿយរបស់លោកតាផង ហើយក៏មិននឹកស្មានបានមកអង្គុយមើលភាពយន្តក្នុងរោងភាពយន្តទំនើបបែបនេះផង ជាហេតុបណ្ដាលឱ្យទឹកភ្នែកពុះកញ្ជ្រោលមិនអាចទប់បាន ។

ក្នុងឆាកជីវិតពិតលោកតាៗ ត្រូវហត់នឿយ ហូរញើសដាបជាប់ខ្លួន យកកម្លាំងក្នុងវ័យចំណាស់ពីអង្គុយស្ដាប់ព្រះធម៌ មកប្ដូរយកប្រាក់ព្រោះតែក្រពះ ។ ភាពយន្តដែលធ្វើឱ្យលោកតាស្រក់ទឹកភ្នែក មិនអាចទប់បានដូចនេះក៏ព្រោះតែរឿង ដែលមានចំណងជើងថា «ដើម្បីកូន» បានរៀបរាប់ពីខ្សែជីវិតដ៏កម្សត់របស់បុរសម្នាក់ ពុះពារតស៊ូធាក់ស៊ីក្លូ ដើម្បីរកប្រាក់ចិញ្ចឹមកូនឱ្យបានរៀនសូត្រខ្ពង់ខ្ពស់ បានទិញសម្ភារទំនើបៗឱ្យកូន ទោះត្រូវលំបាក សុខភាពទ្រុឌទ្រោមយ៉ាងណាក៏មិនរាថយដែរ ។

ទិដ្ឋភាពលោកតាៗស៊ីក្លូស្រក់ទឹកភ្នែកក្នុងរោងកុននេះ បានធ្វើឱ្យមហាជនមានការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក នឹកអាណិតដល់ជីវិតលោកតាៗ ពិតជាមិនខុសពីក្នុងភាពយន្តដែលពួកគាត់កំពុងទស្សនានោះទេ ៕

រូបភាព៖ កថា ជ័យ

បិទ