ឡាយ Game មួយថ្ងៃ ២ទៅ៣ម៉ោង ដឹងអត់ សៀ នាង អាចរកចំណូលបានប៉ុន្មាន?

  • 2021-01-18 02:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀ នាង អាច​ថា​ជា Streamer មួយ​រូប​ដែល​អ្នក​លេង ហ្វេសបុក ជា​ច្រើន​បាន​ស្គាល់​តាម​រយះ​ការ​ឡាយ​ហ្គេម ពិសេស​ការ​សម្ដែង​ជា​ច្រើននៅ​លើ​បណ្ដាញ​សង្គម Tik Tok។ ចាប់​ផ្ដើម​ដឹង​ខ្លួន​ចូល​ចិត្ត​ការ​លេង Game តាំង​ពី​នៅ​ក្មេង​គួប​ផ្សំ​ជា​មួយ​ការ​លើក​​ចិត្ត​ពី​គ្រួសារ និង​មិត្ត​ភក្តិ​ផង​នេះ​បាន​ធ្វើ​ឲ្យ នាង​ក្លាយ​ជា​អ្នក Streamer ស្រី​​មួយ​រូប​ប្រចាំ​នៅ​កម្ពុជា។

រៀន​ចប់​ត្រឹម​ទី ១២ក៏​ពិត​មែន​តែ នាង បាន​ប្រឡូក​ជា​មួយ​ការ​ងារ​ជា​ច្រើន​មុន​ពេល​បាន​មក​ដល់​ចំណុច​នេះ។ សៀ នាង បាន​បន្ថែម​ថា ត្បិត​ខ្លួន​ជា​ស្រី​តែមាន​ចិត្ត​ស្រលាញ់​អ្វី​ៗ​ដូច​ជា​មនុស្ស​ប្រុសដែរ​ដូច​ជា​ការ​លេង​ហ្គេម ឬ​របស់​ប្រើ​ប្រាស់​មួយ​ចំនួន។

ចាប់​ផ្ដើម​ជា​អ្នក Streamer នៅដើម​ឆ្នាំ ២០១៩ សៀ នាង​បាន​ប្រាប់​ពី​ចំណូល​ប្រចាំ​ខែ​ដែល​ទទួល​បាន​ពី​ការ​ឡាយ​ហ្គេម​​តាម​រយះ Sponsor ប្រចាំ​ខែ ការ​ផ្ញើ Star ​ក៏​ដូច​ជា​ការឧបត្ថម្ភលើកទឹកចិត្តពី​ហ្វេន​មួយ​ចំនួន ដែល​ខ្លួន​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៤០០ ទៅ ៥០០ដុល្លារ​ក្នុង​មួយ​ខែ។

សៀ នាង ដែល​មាន​ទេពកោសល្យ​ច្រើន​ក្រៅ​ពី​ការ​លេង​ហ្គេម​ដូច​ជា សម្ដែង ជា​អ្នក MC និង​អ្នក​អធិប្បាយ​ហ្គេម​ផង​ដែរ បាន​ធ្វើ​នាង​ទទួល​បាន​ការ​ងារ​ជា​ប្រចាំ​មិន​ដាច់​ពី​ក្រុម​ហ៊ុន​ធំៗ​ក្នុង​ស្រុក​ជា​ច្រើន។ បើ​ទោះ​បី​​ជា​រង្វល់​ជា​មួយ​ការ​ច្រើន តែ​មួយ​ថ្ងៃ នាង ​បាន​ធ្វើ​ការ Live ហ្គេម​ពី ២ទៅ ៣ម៉ោង។

Streamer ដែល​មាន​រូប​រាង​ស្អាត​និង​ទេពកោសល្យ​ច្រើន​រូប​នេះ ក៏​បាន​ប្រាប់​ថា​នឹង​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​ការ​ងារ​ជា​អ្នក​សម្ដែង និង​ពិធីករ ព្រោះ​នេះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន។ កញ្ញា ក៏​សង្ឃឹម​ថា​និង​មាន​អ្នក​គាំទ្រ​ខ្លួន​នៅ​តែ​ស្រលាញ់​និង​គ្រួសារ​ដែល​ជា​កម្លាំង​ចិត្ត​ដល់​ខ្លួន​រហូត​មក៕​​

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី