​មិន​គួរ​ឱ្យ​ជឿ Real Madrid ​ចាញ់​ក្រុម​លីគ​លំដាប់​ទី​៣​ មាន​គ្នា​ត្រឹម​តែ​១០​នាក់​

  • 2021-01-21 02:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Alcoyano ​នៅ​លីគ​លំដាប់​ទី​៣ ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​នៅ​​យប់មិញ​នេះ​។

​ក្រុម​ Real Madrid ​បាន​ប្រើ​ប្រាស់​យុវជន​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត Cup ​មួយ​នេះ។ ​ដោយ​ខ្សែ​ការពារ Eder Militao ​រក​គ្រាប់​បាល់​បាន​មុន​ឱ្យ​ក្រុម Real Madrid ​ប៉ុន្តែ​នៅ​នាទី​៨០​ Jose Solbes ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន។ ​ស្មើ​គ្នា​នេះ​ហើយ ​ទើប​តម្រូវ​ឱ្យ​ក្រុម​ទាំង​ពីរ​លេង​ថែម​ម៉ោង​១៥​នាទី​២​ដង​ទៀត។ ​

​នៅ​ម៉ោង​បន្ថែម​នេះ​ហើយ ​ក្រុម Alcoyano ​នៅ​សល់​ត្រឹម​គ្នា​១០​នាក់​ទេ ​ដោយ​នាទី​១១០ Lopez ​ក៏​ទទួល​បាន​កាត​ក្រហម​ទៀត។ ​តែ​នៅ​នាទី​១១៥ ​ក្រុម​មាន​គ្នា​១០​នាក់​នេះ​ក៏​ស្រាប់​តែ​រក​បាន​១​គ្រាប់​ថែម​ទៀត ​ដោយ Juanan ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម