ARMY រកទាល់តែដឹងច្បាស់ថាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ជាអ្នកគាំទ្រចំតួរបស់ BTS

  • 2021-01-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

លោក​ស្រី​ Kamala Harris បាន​ក្លាយ​ជា​អនុប្រធានាធិបតីទី ៤៩​របស់សហរដ្ឋអាមេរិក ព្រម​ជាមួយ​នឹង​ប្រធានាធិបតីទិ៤៦ លោក Joe Biden។

ការ​ឡើង​កាន់​តំណែង​ពេល​នេះ​ បាន​ធ្វើឲ្យលោក​ស្រី​ Kamala Harris ក្លាយជា​នារី​ស្បែក​ខ្មៅដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ និង​ក៏ជា​ស្ត្រី​ដែល​មាន​ប្រភពពី​អាស៊ីអាគ្នេយ៍ដំបូងដែល​បាន​ក្លាយ​ជា​អនុប្រធានាធីបតីរបស់​សហរដ្ឋអាមេរិក។ ដោយ​ហេតុ​នេះ​ហើយ​ បាន​ជា​មនុស្ស​ជា​ច្រើនជុំវិញ​ពិភពលោក កាន់​តែ​ផ្ដោត​ការ​ចាប់អារម្មណ៍​មក​លើ​លោកស្រី​កាន់​តែ​ខ្លាំងឡើង​ និង​ចង់​ស្វែង​យល់​ ក៏ដូចជា​ដឹង​រឿង​ផ្សេងៗ​ទៀត។

ជាមួយ​គ្នា​នោះ​ អ្នក​គាំទ្រ BTS បាន​រក​ឃើញ​ដោយចៃដន្យថា​ លោក​ស្រី​ Kamala Harris មិន​ត្រឹម​តែ​ចុច Follow គណនី​ Twitter របស់ BTS ទេ ថែម​ទាំងមាន​ឈ្មោះ​ BTS ក្នុង​ Playlist Spotify របស់​ខ្លួន​ថែម​ទៀតផង។

ជាក់ស្ដែង​នេះ​មិន​មែន​ជា​លើក​ទី១ នោះ​ទេ​ដែល​គេ​រក​ឃើញ​ថា​ថ្នាក់​ដឹកនាំកំពូល​លំដាប់ពិភពលោក​មាន​ទំនោរ​ទៅ​ខាង​ K-Pop ព្រោះ​ដូច​កន្លងទៅ​អតីតប្រធានាធីបតី​ Barack Obama និង​កូនស្រី​របស់​លោក ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នក​គាំទ្រ SHINee ផងដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

បិទ