Elle ជ្រើស Baekhyun, Lisa និងតារា K-Pop ផ្សេងទៀតជាបុគ្គលឆ្នើមខាង Fashion

  • 2021-01-22 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារ Elle Japan បាន​បង្ហាញ​ឈ្មោះ​តារា​ដែល​តែង​បង្ហាញ​ភាព​អស្ចារ្យ​លើ​ឆាក ដីចជា​ជាតារា​ដែល​ពាក់ឈុត​ Brand ឡូយខ្លាំងជា​ប្រចាំ​ថ្ងៃ​របស់​ពួកគេ រហូត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​អាច​មើល​រំលង​ មិន​សរសើរ​មិន​បានដោយសារ​សម្រស់ពួកគេ។

​សូម​ទស្សនាដូចខាងក្រោម​នូវ​ចំណាត់ថ្នាក់​តារា​ដែលសម​ជា​ កំពូល​តារា K-Pop ចំណាប់ខាង​ Fashion៖

-Sehun ត្រូវ​បាន​ជ្រើសជាបុរសដំបូងដែល​ជា​តំណាងធំរបស់ Dior

-ក្រៅពី Sehun ក៏​នៅ​មាន​ Baekhyun ដែរ ដែល​ជា​ទូតសុឆន្ទៈថ្មី​បង្អស់​របស់​ Burberry។ ប៉ុន្តែ​គួរដឹង​ដែរ​ថា​ Baekhyun ក៏​ជា​ម្ចាស់ Brnad ងាវយឺត​របស់​ខ្លួន​ឯង​ដែរ​មាន​ឈ្មោះ​ថា "Privé"។

-ស្របពេល​ជាមួយ​គ្នា​នេះ​ Kai ក៏​បាន​ក្លាយ​ជា​ទូតសុឆន្ទៈលំដាប់​សាកលរបស់ Gucci Eyewear ដែរ

Elle Japan ក៏​នៅ​មិន​ភ្លេច​លើក​យក​តារា ២​រូប​របស់ YG ដែរ។ ក្នុង​នោះ​មាន​​ Mino (WINNER) និង G-Dragon (BIGBANG)។

-Mino ធ្លាប់​បង្ហាញ វត្តមាន​បង្ហាញ​ម៉ូដរបស់ Louis Vuitton កាលពីឆ្នាំ ២០១៩ ​ក្នុង​កម្មវិធី​ France for Paris Fashion Week។

-G-Dragon វិញ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ថា​ជា​តារាហាយសូ ប្រចាំ​វិស័យ K-Pop និង​ក៏ជា​ទូតសុឆន្ទៈរបស់ Chanel ដែរ។

-ចូល​ដល់​ សមាជិក​ BLACKPINK មាន​ Rosé ជា​ទូតសុឆន្ទៈរបស់ Yves Saint Laurent។

-Jennie ជាតារាតំណាង​របស់ Chanel

-Lisa ជាទូតធំ​របស់​ Celine, Bvlgari

-Jisoo វិញ ជាតារាតំណាងរបស់ Dior និង Cartier ជាដើម

-ចំណែក​តារាស្រី​មួយ​ទៀត​ គ្មានអ្នកណា​ក្រៅពីកូនពៅ MAMAMOO ទេ។ សម្រស់​របស់​ Hwasa ស្រស់ខ្លាំង និង​លេចធ្លោ មិន​លេងសើច​ឡើយរហូទ​ត្រូវ​មហាជន​ហៅ​ថា «New Standard of Beauty» ឯ​ការរៀបចំ​ខ្លួន​ ពិត​ជា​ទាក់ទាញណាស់។

-ក្រុម​ចម្រៀង​មួយទៀត​ដែល Elle Japan បាន​លើក​សរសើរ​នោះគឺ​ ITZY។ក្រុម​នេះ​ធ្លាប់​បាន​គេ​អញ្ជើញ​ឲ្យចូលរួម​ក្នុង​កម្មវិធី Cruise Collection របស់​ Louis Vuitton ក្នុង​ទីក្រុងញូវយ៉ក និង​ធ្លាប់​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Paris Fashion Week ទៀត៕

ប្រភព៖ kpopstarz   ប្រែ​សម្រួល៖ យី សុធារី