Jose ​៖​បាល់ទាត់​សម័យ​ទំនើប ​គ្រូ​ណា​ក៏​គង់​តែ​គេ​ដេញ​ចោល​ដែរ​ទេ​

  • 2021-01-26 02:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ​បាន​និយាយ​ថា​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ឬ​គ្រូ​បង្វឹក​បាល់ទាត់ ​ត្រូវ​តែ​តាំង​ចិត្ត​ឱ្យ​រួច​រាល់​នៅ​ពេល​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ ​ព្រោះ​ការងារ​នេះ​មុន​និង​ក្រោយ​គង់​តែ​ក្លឹប​ដក​ចេញ​ទេ។

​កាល​ពី​ម្សិលមិញ​នេះ ​លោក Frank Lampard ​ត្រូវ​បាន​ក្លឹប Chelsea ​ដក​ចេញ​ពី​តំណែង​ហើយ ក្រោយ​ពី​ដឹក​នាំ​ក្រុម​បាន​តែ​១៨​ខែ​ប៉ុណ្ណោះ។ ​ការ​ដក​នេះ​ដែរ ​កើត​ឡើង​ក្រោយ​ពី​ក្លឹប​មើល​ឃើញ​ថា​លោក​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ទេ ​បើ​ទោះ​ជា​ចំណាយ​ប្រាក់​រាប់​រយ​លាន​ផោន​ហើយ​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​ក៏​ដោយ។

​ចំពោះ​ការ​បណ្ដេញ​លោក Lampard ​ចេញ​នេះ​ដែរ ​លោក Jose Mourinho ​បាន​និយាយ​៖ “Frank ​មិន​ត្រឹម​តែ​មិត្ត​រួម​ការងារ​ទេ ​គាត់​ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​អាជីព​របស់​ខ្ញុំ ​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​នៅ​ពេល​គាត់​ត្រូវ​គេ​ដក​ចេញ។ ​ប៉ុន្តែ​វា​គឺ​ជា​បាល់ទាត់ ​ជា​ពិសេស​បាល់ទាត់​សម័យ​ទំនើប​នេះ​តែ​ម្ដង ពេល​អ្នក​ក្លាយ​ជា​អ្នក​ចាត់ការ អ្នក​ត្រូវ​ដឹង​មុន​ថា ​មុន​និង​ក្រោយ ​វា​គង់​តែ​កើត​ឡើង​លើ​អ្នក​ទេ ​ចំពោះ​ការ​បណ្ដេញ​ចេញ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ