មកស្គាល់បុគ្គលល្បី ៥ រូបក្នុងវិស័យជំនួញថៃ ម្ចាស់ងារអ្នកម្ដាយមាត់ធំ នាំលុយចូលផ្ទះ

  • 2021-01-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មានរបររកស៊ី​ភាគ​ច្រើន​នាពេល​បច្ចុប្បន្ន​នេះ​តែង​រក​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួនដើរ​រលូន និង​ល្បីល្បាញដោយ​ប្រើគ្រប់​មធ្យោបាយ​ តាម​ស្ទីល​លក់រៀងៗខ្លួន។ ប៉ុន្តែ​ក្នុង​ចំណោម​តារាអ៊ីនធើណិត​ ដែល​ជា​អ្នក​មាន​របររកស៊ីទាំងអស់​ប្រចាំប្រទេសថៃ សង្កេតឃើញ​ថា​បុគ្គល ៥​រូប​ត្រូវ​បាន​គេ​លើក​សរសើរ​ថា​ មានថ្វី​មាត់​ចំណាប់អស្ចារ្យ​ បូកផ្សំ​នឹង​តិកនិកលក់ប្លែកៗ អាច​ទាក់ចិត្ត​អតិថិជន​ជា​ច្រើនជាប់​ចិត្ត​នឹង​ផលិតផល​របស់ខ្លួន ហើយ​វា​ក៏ជា​រឿង​ល្អបំផុត​សម្រាប់បុគ្គល​ល្បី​ទាំង​នោះ​រក​លុយ​បាន​ច្រើន។

មកស្គាល់​ពួកគេ​ទាំងអស់​គ្នា៖

១. Pimrypie

នាង​ជា​នារី​ម្នាក់​ដែល​រឹងមាំខ្លាំង​បំផុត មិន​ដែល​ចុះ​ញ៉ម​នឹង​អ្នកណាទាំងអស់ សូម្បី​ម៉ូយ។ Pim ជា​ម្ចាស់គណនី​ YouTube មានឈ្មោះ​នេះ​ផ្ទាល់ ដែល​មាន​វីដេអូ​ច្រើន​ប្រភេទ តាំង​ពីបង្ហាញ​ផលិតផល​ថ្មី វីដេអូ​ញ៉ាំអាហារ (ជាពិសេស​ Promote ទឹកប្រហុក និងម្ទេស Brand ម៉ែអ៊ីភីម) បូកផ្សំ​នឹង​សកម្មភាព​សប្បុរសធម៌ Vlog បង្ហាញពីសកម្មភាព​ប្រចាំ​ថ្ងៃ ហើយ​ថែម​ទាំង​មាន​វីដេអូបទ​ចម្រៀង​របស់ Pim ផ្ទាល់​ទៀត។ ឯទំព័រ Facebook របស់​នាង​វិញ​ តែង​បង្ហោះពី​ផលិតផល​ថ្មីៗ ទាំងគ្រឿង​សម្អាង ទឹកប្រហុក ម្ទេស និង​ផលិតផល​ផ្សេងទៀត។

២. Jae Khek Hek Park

ម្ចាស់ហាងមួយ​នេះក៏សម្បូរ​ប្រជាប្រិយមិនណយ​ដែរ ព្រោះ​រាល់ថ្ងៃ​មនុស្សចូល​ទិញកកកុញខ្លាំង ហើយហាងកាន់តែល្បីឡើងៗ ដោយសារមាន​ម្ចាស់ YouTube ជា​ច្រើន​មក​ថត។ ហាង​នេះ​បើក​ជាង​ ១៤​ឆ្នាំ​ហើយ​ ជា​របររក​ស៊ី​លក្ខណៈគ្រួសារ​ដែល​មាន​ការ​គាំទ្រ​មិន​ចេះ​ស្វាង។ អ្វី​ដែលសំខាន់ ម្ចាស់ហាងគឺ «Jae Khek Hek Park» តែង​តុបតែង​មុខមាត់ប្លែកៗ បង្ក​ជា​ទស្សនីយភាព​ថ្មី​មួយ​បែប​ដល់អ្នក​មក​ទិញនំគ្រួក។

៣. Jae Daeng Yum Mak Moung Sadis

បើ​គេ​និយាយ​ពីញាំស្វាយខ្ចី នោះគេ​នឹង​នឹក​ដល់ «Jae Daeng Yum Mak Moung Sadis»។ ទោះបី​សម្ដីមិនសូវ​ល្អដូចអ្នកលក់ទូទៅ ប៉ុន្តែ​ភ្ញៀវនៅតែ​មិន​ខ្វល់ គឺ​ជាប់ម៉ូយ ពេញចិត្ត​នឹង​រសជាតិ​ដ៏​ឆ្ងាញ់​ជូរ ហិររបស់​ញាំស្វាយ​ចែដេង។

៤. Jae Tork Taek

នេះ​ហើយ​អ្នក​លក់បុកល្ហុង​ដែល​តែង​ខ្លួន​ជា​នារី ហលយ​ឈរ​លក់​តាំង​ពីព្រឹក​ទល់​យប់ ជាមួយ​នឹង​សំនួន​វោហារ​ចាក់ទឹកមិនលិច។ Jae Tork រួសរាយ ហើយ​តែងនិយាយលេងសើច​រាប់អាន​ ស្វាគមន៍​ភ្ញៀវឲ្យ​រំលង​ម្នាក់​ទេ។ បន្ថែម​ពី​លើ​នោះ​រសជាតិបុកល្ហុង​របស់​អ្នក​លក់​រូប​នេះ​ ល្បី​ថា​ឆ្ងាញ់​ណាស់។

៥. After Yum

ភ្ញៀវមិន​តិច​ទេ ក្នុង​នោះ​រួម​ទាំង​តារាៗផង​បាន​នាំគ្នា​ទៅ​ញ៉ាំអាហារឆ្ងាញ់ៗនៅ​ហាង After Yum។ ក្រៅ​ពី​អាហារ​ សម្ដី​របស់​អ្នក​លក់​ ធ្វើ​ឲ្យ​ភ្ញៀវពេញ​ចិត្ត​ណាស់ ហើយ​សេវាកម្មកាន់​តែ​ពិសេសទៀត៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី