អ្វីដែលអ្នកទើបសង់ផ្ទះលើកដំបូងគួរដឹង ដើម្បីកុំឲ្យចំណាយលើសគម្រោង
- 2021-01-29 05:25:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីដែលអ្នកទើបសង់ផ្ទះលើកដំបូងគួរដឹង ដើម្បីកុំឲ្យចំណាយលើសគម្រោង
ចន្លោះមិនឃើញ
ខ្លាចចំណាយហួសការគ្រោងទុក និងចាយពេលកាន់តែយូរ?
មានគម្រោងចង់សង់ផ្ទះដោយខ្លួនឯង ឬចាប់ផ្ដើមសាងសង់ផ្ទះសម្រាប់លក់លក្ខណៈជាបុរី តែមិនទាន់សូវយល់ច្បាស់ អ្នកគួរគ្រោងទុក និងគិតគូរឲ្យបានម៉ត់ចត់ជាមុន ពិសេសនោះរឿងមួយចំនួនធំៗ អ្នកគួរជ្រើសរើសដូចជា៖
១.ជ្រើសរើសទីតាំង ៖ ជ្រើសរើសទីតាំងល្អ ដែលមិនត្រូវការឈូសឆាយឡើងវិញ ឬចំណាយលុយច្រើនក្នុងការកែខៃទីតាំងនោះឡើងវិញ។
២.ស្វែងរកជាងសំណង់ដែលមានបទពិសោធន៍ ៖ ជ្រើសរើសជាង និង វិស្វករឲ្យបានត្រឹមត្រូវ ដែលមានបទពិសោធន៍ល្អ នោះការសាងសង់នឹងដំណើរការរលូន ឆាប់រហ័ស ហើយលោកអ្នកមិនចាយលុយលើសពី គម្រោងការដែលបានគ្រោងទុក។
ប្រសិនបើជ្រើសជាងសាងសង់ខុស នោះនឹងចំណាយពេលយូរហើយអ្នកត្រូវចំណាយលុយលើការកែខៃកន្លែងដែលខុសនោះឡើងវិញ។
៣.ជ្រើសរើសគ្រឿងសំណង់ល្អៗ ៖ គ្រឿងសំណង់ល្អជួយឲ្យគុណភាពផ្ទះកាន់តែរឹងមាំ ជាប់ធន់ និងស្អាតបានយូរ។ គ្រឿងសំណង់ចាំបាច់ធំៗដែលអ្នកគួរជ្រើសរើសឲ្យបានម៉ត់ចត់មានដូចជា៖ ដែកទីប ដែកថែប ក្បឿង ទុយោទឹក ស៊ីម៉ងត៍។ ការជ្រើសរើសស៊ីម៉ងត៍ដែលមានគុណភាពល្អ គឺបង្កើតបេតុងដែលល្អរឹងមាំ ហើយគុណភាពសំណង់ផ្ទះមានសភាពថ្មីយូរអង្វែង។
សម្រាប់បងប្អូនដែលកំពុងមានគម្រោងសាងសង់ផ្ទះ មិនគួររំលងស៊ីម៉ង់តិ៍ ខេ ស៊ីមេន ដែលបែងចែកជា ៣ប្រភេទទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់គឺ៖
១. ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) ៖ ឯកទេសសម្រាប់ការងារបេតុង ចាក់គ្រឹះ គ្រឿងបង្គុំ ដែកម៉ូលេគុលក្នុងសាច់ស៊ីម៉ងត៍ផ្សារជាប់គ្នាខ្លាំង ហើយសាច់បេតុងប្លង់សេ និងសរសរគ្រឹះជាប់មាំល្អ និង គង់វង្សយូរអង្វែង។
២. ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering) ៖ ប្រើប្រាស់សម្រាប់ការបូកជញ្ជាំង ដែលសាច់ស៊ីម៉ងត៍ឆាប់ស្អិតខាំជាប់គ្នាបានយ៉ាងល្អ ធ្វើឲ្យការងារបូកកាន់តែរលូន ស្មើស្អាត និងគ្មានស្នាមប្រេះ ១០០% កាន់តែពិសេសនោះគឺ រហ័ស ចំណេញទាំងពេលវេលា និងកម្លាំង។
៣. ស៊ីម៉ងត៍ ខេ ស៊ុបពែរ (K-SUPER) ៖ ស៊ីម៉ងត៍ ខេ ស៊ុបពែរ ប្រើប្រាស់បានទៅលើការងារច្រើនយ៉ាងដូចជា៖ ការងារបូក ការងារចាក់សាប ការងាររៀបឥដ្ឋ និងគ្រឿងបង្គុំស្រាលៗ មានភាពជាប់ធន់ ងាយស្រួលប្រើប្រាស់ ចំណេញបានច្រើន។
ប្រើស៊ីម៉ងត៍ ខេ ស៊ុបពែរ រូបមន្តពិសេស ចំណេញ ២៥% ដោយបរិមាណស៊ីម៉ងត៍មួយបាវទម្ងន់ ៤០គីឡូក្រាម ទទួលបានទិន្នផលការងារស្មើនឹងស៊ីម៉ងត៍ទម្ងន់ ៥០គីឡូក្រាម។
ស៊ីម៉ងត៍ ខេ ស៊ីមេន ត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិ ចេញពីរោងចក្រខ្មែរនៅ ខេត្តកំពត ដែលត្រូវបានទទួលស្គាល់លើគុណភាព ជឿទុកចិត្តជាយូរឆ្នាំមកហើយ ឯតម្លៃក៏សមរម្យ សមស្របតាមជីវភាពរបស់បងប្អូនខ្មែរភាគច្រើន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ហ្វេសប៊ុកផេក ៖ K Cement Cambodia៕