វៀតណាម​ រក​ឃើញ​កូវីដ​ប្រភេទ​ថ្មី​ឆ្លង​លឿន​ ​មាន​ប្រភព​ពី​​អង់គ្លេស​ ក្រោយ​ផ្ទុះ​សហគមន៍​ខ្លាំង​​

  • 2021-02-03 02:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វៀតណាម​ បាន​ប្រកាស​​ថា កាល​ពី​ម្សិលមិញ​មាន​ការ​រក​ឃើញ​ថ្មី​នូវ​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​វីរុស​កូវីដ.​១៩​​ ដែល​បាន​ឆ្លង​ដល់​មនុស្ស​ចំនួន២៧៦នាក់។

​ខេត្ត​និង​ក្រុង​ចំនួន​១០​នៅ​​ប្រទេស​វៀតណាម​កំពុង​មាន​ការ​ផ្ទុះ​សហគមន៍​ខ្លាំង​ក្នុង​នោះ​​វីរុស​កូវីដ​​វិវត្តន៍​ថ្មី​​មាន​លក្ខណៈ​ឆ្លង​​លឿន​ហើយ​ខ្លាំង ​មាន​ប្រភព​ពី​​អង់គ្លេស​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ។​ យ៉ាង​ណា​​​វៀតណាម​ មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​កម្រិត​ទាប​ ត្រឹម​តែ​ចំនួន​ប្រមាណ​ ១៨៥១​ ករណី និង​មាន​អ្នក​ស្លាប់​​ត្រឹម​តែ​៣៥​នាក់​ប៉ុណ្ណោះ។

​វៀតណាម​ បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ របស់​ក្រុម​ហ៊ុន AstraZeneca​។ រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ក្នុង​ពេល​កន្លង​ទៅ​ថា​ ខ្លួន​កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន​៣០​លាន​ដូស​៕

ប្រភព៖ Vietnamnet   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម