Neymar ​ថា​មិន​អាច​ឈប់​បាន​ទេ ​រឿង​ជប់​លៀង ​ផឹក​ស៊ី ​នេះ​មួយ​

  • 2021-02-03 07:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​អះអាង​ថា​រឿង​ឱ្យ​ឈប់​រៀប​ចំ​កម្មវិធី​ជប់លៀង​នានា ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​រូបគេ​ធំ​ហើយ មិន​មែន​នៅ​ក្មេង​ដូច​ពី​មុន​ឡើយ។

​Neymar ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ផ្ទេរ​ជាប់​កំណត់ត្រា​ថ្លៃ​បំផុត​នៅ​លើ​លោក​នេះ ​កាល​ពី​ផ្លាស់​មក​ពី​ក្រុម Barcelona ​ក្នុង​តម្លៃ២២២​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​មក​លេង​នៅ​បារាំង​នេះ ​គេ​សង្កេត​ឃើញ​ថា​កីឡាករ​ប្រេស៊ីល​រូប​នេះ​កាន់​តែ​មាន​ជីវិត​ស៊ីវិល័យ​ទៅ ដោយ​គ្រប់​ថ្ងៃ​ខួប​កំណើត​របស់​គេ តែងតែ​រៀប​ចំ​ជប់លៀង​ធំ​មែនទែន។

​ការ​ជប់លៀង​នោះ​ទៀត​សោត ​ក៏​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ច្រើន​ផង​ដែរ ​ដែល​ខ្លះ​ថា​រូបគេ​រៀង​ធ្លាក់​ទម្រង់​លេង ​និង​មាន​បញ្ហា​របួស​ច្រើន​នេះ គឺ​ដោយសារ​តែ​ការ​មិន​តម​អាហារ​ត្រឹមត្រូវ ​និង​មាន​កម្មវិធី​យប់​ច្រើន។ ​តែ​ទាក់ទង​នឹង​រឿង​នេះ ​Neymar ​បញ្ជាក់​ថា​គ្រប់​មនុស្ស​លើ​លោក​ត្រូវ​តែ​មាន​ការ​សប្បាយ​ខ្លះ ​ការងារ​ខ្លះ។ ​រូបគេ​មិន​អាច​បោះបង់​ចោល​ការ​ជប់លៀង​សប្បាយ​បាន​ឡើយ ព្រោះ​គេ​ធំ​ហើយ។

​ទន្ទឹម​គ្នា​នេះ​ដែរ ​Neymar ​ក៏​ទទួល​ស្គាល់​ដែរ​ថា ​ប្រសិន​បើ​រូបគេ​បោះបង់​ការ​ជប់លៀង​ទាំង​អស់​ចោល ​ហើយ​ផ្តោត​លើ​បាល់ទាត់​១០០​% ​នោះ​គ្មាន​នរណា​អាច​ទប់​ស្កាត់​គេ​បាន​ឡើយ៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម