OPPO Find X3 Pro មានបំពាក់កាមេរ៉ាពិសេស ដូច​មីក្រូទស្សន៍

  • 2021-02-04 06:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ Evan Blass ដែល​ជា​អ្នក​ចែក​ចាយ​ព័ត៌មាន​បែក​ធ្លាយ​ល្បី​មួយ បាន​ឲ្យ​ដឹង​ថា​ OPPO Find X3 Pro នឹង​មាន​បំពាក់​កាមេរ៉ា​​ប្រភេទ​ Macro ទំហំ 3MP ដែល​អាច​ Zoom បាន​រហូត​ដល់ 25X ធ្វើ​ឲ្យ​ស្មាតហ្វូន​នេះ​ប្រៀប​ដូច​ជា​មីក្រូទស្សន៍​យ៉ាង​អ៊ីចឹង។

​​ក្រៅ​ពី​កាមេរ៉ា Macro ដ៏​ពិសេស​នេះ OPPO Find X3 Pro ត្រូវ​បាន​រាយការណ៍​ថា​នឹង​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ 50MP ដែល​ប្រើ​ Sensor ម៉ូដែល Sony IMX766។ វា​ក៏​មាន​អម​ដោយ​កាមេរ៉ា Telephoto ទំហំ 13MP អាច Optical Zoom បាន​ពីរ​ដង និង​កាមេរ៉ា Ultrawide មួយ​ផង​ដែរ។

OPPO Find X3 Pro រំពឹង​ថា​នឹង​មាន​​បំពាក់​ឈីប Snapdragon 888 ហើយ​ថ្ម​ទំហំ 4500mAh របស់​វា​ នឹង​គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម SuperVOOC 2.0 កម្លាំង 65W និង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ VOOC Air កម្លាំង 30W ផង​ដែរ។

នៅ​ផ្នែក​ខាង​មុខ​នឹង​មាន​បំពាក់​អេក្រង់ OLED ទំហំ ៦,៧អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ 1440 x 3216 ភីកសែល ជា​មួយ​ Refresh Rate 120Hz និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 11។ OPPO Find X3 Pro អាច​នឹង​បង្ហាញ​វត្តមាន​មក​ព្រម​គ្នា​ជា​មួយ Find X3 Neo និង Find X3 Lite នៅ​ខែ​ក្រោយ​នេះ៕

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម