Trincao រត់​ទៅ​ទិញ Lamborghini លើក​ទឹក​ចិត្ត​ខ្លួន ក្រោយ​រក​គ្រាប់​ដំបូង​ឲ្យ Barca

  • 2021-02-10 03:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Francisco Trincao កីឡាករ​​វ័យ​ក្មេង​របស់ Barcelona បាន​ទៅ​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​តម្លៃ​​ជាង​៣០​ម៉ឺន​ដុល្លារ ដើម្បី​អបអរ​ក្នុង​ការ​រក​គ្រាប់​បាល់​បាន​ទល់​នឹង Real Betis។

កីឡាករ​វ័យ​២១​ឆ្នាំ​​អតីត​កីឡាករ​របស់ Braga ពេល​នេះ​បាន​ក្លាយ​ជា​ម្ចាស់​រថយន្ត​ម៉ាក Lamborghini Huracan។ កីឡាករ​ដែល​​មាន​តម្លៃ​ខ្លួន​២៨​លាន​ផោន ផ្ទេរ​កាល​ពី​ខែ មករា ឆ្នាំ ២០២០ ហាក់​​​មិន​ទាន់​​បង្ហាញ​ទម្រង់​​លេង​មិន​ទាន់​ល្អ​នៅ​ឡើយ ចាប់​តាំង​ពី​មក​ Barcelona។

Trincao ទើប​តែ​រក​បាន​មួយ​គ្រាប់ ក្នុង​ការ​លេង​១៧​ប្រកួត។ មួយ​គ្រាប់​នោះ​គេ​​ធ្វើ​បាន​​ពេល​ជួយ Barcelona ឈ្នះ Real Betis ​ចុង​ម៉ៅង​៣-២ កាល​ពី​ចុង​សប្ដាហ៍។ ក្រោយ​ពី​ទាត់​ចូល​ភ្លាម ស្អែក​ឡើង​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ទៅ​ទិញ​រថយន្ត Lamborghini​ មួយ​គ្រឿង​ជិះ​ភ្លាម​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម