ខេត្ត ២ នៅកម្ពុជា នឹងមានហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនខ្លាំង មិនចាញ់ប្រទេសជឿនលឿនឡើយ

  • 2021-02-14 08:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តទាំង ២ នៅកម្ពុជា កំពុងសម្រុកសាងសង់ផ្លូវថ្មីៗ និងរំលេចរូបរាងជាបណ្ដើរៗ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធ មនដូចជាសួនច្បារ ការកែលម្អចិញ្ចើមផ្លូវ ការកែលម្អប្រឡាយ ស្ទឹង ជាដើម ឱ្យទៅជាទីក្រុងដ៏ជឿនលឿន និងស្រស់បំព្រងបំផុត ។ ខេត្តទាំង ២ មានដូចជា៖

១.ខេត្តព្រះសីហនុ

ព្រះសីហនុ ប្រែមុខមាត់ថ្មីត្រឹមរយៈពេលដ៏ខ្លីស្ទើរមិនគួរឱ្យជឿ ពេលនេះផ្លូវថ្មីៗទាំង ៣៧ ខ្សែ ចាប់ផ្ដើមរំលេចរូបរាងជាបណ្ដើរៗ ហើយត្រៀមសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។

តាមប្រភពពីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថាដឹងថា ការដាក់សម្ពោធផ្លូវស្ថាបនាថ្មី គ្រោងនឹងធ្វើឡើងនៅថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០២១ មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំឆ្លូវ ២០២១នេះ ។

ផ្លូវដែលបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនេះ មានចំនួនសរុប ៣៧ ខ្សែ ក្នុងនោះមានមហាវិថី ផ្លូវ តូចធំ ចំនួន ៣៤ ខ្សែដែលជាគម្រោងថ្នាក់ជាតិ និងផ្លូវក្នុងក្រុងព្រះសីហនុ អនុវត្តន៍គម្រោងដោយមន្ទីរសាធារណៈការខេត្តចំនួន០៣ ខ្សែផ្សេងទៀត។ ក្រៅពីនេះនឹងមានការរៀបចំសម្ពោធរួមគ្នា នូវហេដ្ឋារចនាសម្ពន្ធ័រណបផ្សេងៗទៀតតាមសងខាងផ្លូវផងដែរ ។

២.ខេត្តសៀមរាប

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រចផ្ដល់កញ្ចប់ថវិកា ១៥០ លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍កសាងផ្លូវ ៣៨ខ្សែ មានប្រវែង ១០៨ ,៧៤គីឡូម៉ែត្រ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ ជាមួយនឹងកញ្ចប់ថវិកានេះ ក៏មានគម្រោងកែលម្អស្ទឹងសៀមរាបផងដែរ ក្នុងការលើកកម្ពស់ សោភ័ណ្ឌភាពក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃក្នុងពេលអនាគត ក៏ដូចជាការទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ។

បន្ទាប់ពីប្រកាសបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសបាននឹងកំពុងមមាញឹកក្នុងការសាងសង់ គិតត្រឹមថ្ងៃនេះ ការសាងសង់ទាំង ៣៨ខ្សែ បានប្រមាណ ១៧,៥% ហើយ ។

ក្នុងនោះមានអង្គភាពអនុវត្តគម្រោងចំនួន ៦ រួមមាន៖ -នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវសាងសង់ផ្លូវចំនួន ៥ខ្សែ -នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ចំនួន ៤.៥ខ្សែ -មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបចំនួន ១.៥ខ្សែ -កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ចំនួន ៨ខ្សែ -កងវិស្វកម្ម១៧៨ស្ពាន-ថ្នល់ នៃក្រសួងការពារជាតិចំនួន ១៣ខ្សែ -កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ចំនួន ៦ខ្សែ ។

ជាមួយនឹងការសាងសង់ផ្លូវ ៣៨ខ្សែនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានអគ្គនាយកដ្ឋានសាធារណការត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ការដាំដើមឈើលម្អតាមដងផ្លូវ បំពាក់អំពូលភ្លើងបំភ្លឺសាធារណៈ បំពាក់បរិក្ខាចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ទាំង ៣៨ខ្សែ ដែលមានរយៈពេល ១៣ខែ ៕