Ronaldo វ៉ា Lukaku ឡើងជា​​ Top Scorer ​នៅ Serie A ក្រោយ​រក​បាន​២​គ្រាប់

  • 2021-02-23 01:49:36
  • ចំនួនមតិ 2 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

Cristiano Ronaldo ប្រើ​ក្បាល​រក​បាន​២​គ្រាប់​ម្នាក់​ឯង​​ជួយ Juventus យក​ឈ្នះ​ក្រុម​នៅ​បាត​តារាង Crotone ៣-០ ក្នុង​ពាន Serie A។

គ្រាប់​ដំបូង​របស់ Ronaldo កើតឡើង​ ក្រោយ​មាន​ការ​បញ្ជូន​ពី Alex Sandro នាទី​៣៨ និង​គ្រាប់​ទី​ពីរ​បញ្ជូន​ដោយ Aaron Ramsey ​នៅ​ម៉ោង​បន្ថែ​វគ្គ​ទី​មួយ។ ខ្សែ​បម្រើ Weston McKennie ជា​អ្នក​រក​បាន​គ្រាប់​ទី​៣​ឲ្យ​ Juventus។

២​គ្រាប់​បន្ថែម​នេះ​ធ្វើ​ឲ្យ Ronaldo មាន​១៨​គ្រាប់ ឡើង​ឈរ​​លេខ​មួយ​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​នៅ Serie A រដូវ​កាល​នេះ លើ Romelu Lukake មួយ​គ្រាប់។ ជ័យជម្នះ​នេះ​ក៏​បាន​ជួយ Juventus ឡើង​មក​លេខ​៣​នៃ​តារាង​ពិន្ទុ គម្លាត​ពី​ក្រុម​លេខ​១ Inter Milan ៨​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
បិទ