ក្តៅៗ! រកឃើញជនជាតិចិនជាង ៣០នាក់វិជ្ជមានកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ

  • 2021-02-24 00:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៤០នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងនោះដែរ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ២នាក់ គឺជាអ្នកដំណើរជនជាតិចិនចូលមកកម្ពុជា មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃឡើយ។ ចំណែកឯ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៣៨នាក់ទៀត សុទ្ធតែជាជនជាតិចិន ដែលមានអាសយដ្ឋានស្នាក់នៅ ខណ្ឌច្បារអំពៅ ខណ្ឌបឹងកេងកង និងរាជធានីភ្នំពេញ ហើយក៏ជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ផងដែរ៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលលម្អិតខាងក្រោម៖

អត្ថបទ៖ សេង ឡុង