បុរសខ្មែរជាកងទ័ពមួកខៀវ UN រកឃើញវិជ្ជមានកូវីដ១៩ ពេលមកដល់កម្ពុជាវិញ

  • 2021-02-25 00:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៦៥នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងនោះផងដែរ បុរសជនជាតិខ្មែរ អាយុ ៦៥ឆ្នាំម្នាក់ ដែលបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN) មានអាសយដ្ឋានស្នាក់នៅភូមិកូនមុំ ស្រុកកូនមុំ ខេត្តរតនៈគិរី ជាអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក បន្តជើងហោះហើរនៅប្រទេសឥណ្ឌា មកដល់កម្ពុជានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ "វិជ្ជមានវីរុសកូវីដ១៩" ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅសាលារក្សាសន្តិភាពពហុសាស្រ្តកំពង់ស្ពឺ។

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលលម្អិតខាងក្រោម៖

អត្ថបទ៖ សេង ឡុង