សុវណ្ណរាជ ប្រាប់​​ពី​​អាការៈ​​ក្នុង​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩

  • 2021-02-25 02:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


​ស្មាត់​ឆ្វេង​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស​​ សុវណ្ណរាជ បាន​រៀបរាប់​ពី​អាការៈ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ បន្ទាប់​ពី​​ចាក់​​បាន​ចំនួន​៣​ថ្ងៃ​។

សុវណ្ណរាជ (លេខ៩)

​កាល​ពី​ម្សិលមិញ​នេះ​​ស្មាត់​ឆ្វេង​សម្បូរ​បទ​ពិសោធន៍​​ទាំង​ការ​ប្រកួត​ផ្លូវ​ការ និង​ការ​ប្រកួត​លើ​ក្ដារ​រូប​នេះ​បាន​រៀបរាប់​ក្នុង​ការ​ Live លើ​ Facebook របស់​គេ​​ថា «​​បាទ​! ខ្ញុំ​ចាក់​បាន​៣​ថ្ងៃ​ក៏​លេង​បាល់​ធម្មតា ​អត់​មាន​​អី​ផង​។ ​គ្រាន់​តែ​ប្លែក​ត្រង់​អត់​សូវ​មាន​កម្លាំង​បន្តិច​ប៉ុណ្ណោះ»។

​គិត​មក​ដល់​ពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​​ការ​ចាក់​វ៉ាក់សាំង​ Sinopharm ដល់​កង​កម្លាំង​​ប្រដាប់​​អាវុធ មន្ត្រីរាជការ​ ក្រុម​គ្រូពេទ្យ​ និង​គ្រូបង្រៀន​ជាដើម ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​