អស្ចារ្យ! មជ្ឈមណ្ឌល Porsche ភ្នំពេញបន្ថែមជូនកញ្ចប់ Options ប្រណីត ដើម្បីស្វាគមន៍ការផ្លាស់ប្តូរទៅទីតាំងថ្មី

  • 2021-03-01 01:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលជាទីភ្នាក់ងារលក់រថយន្តPorsche ផ្តាច់មុខ និងតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការផ្លាស់ប្តូរទីតាំងទៅកាន់មហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងខែមីនា ឆ្នាំ២០២១នេះ។ អគារថ្មីនៃមជ្ឈមណ្ឌល Porsche មានទីតាំងនៅក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន និងតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិថ្មីផងដែរ។

ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទីតាំងថ្មីនេះ មជ្ឈមណ្ឌល Porsche ភ្នំពេញ ក៏បានប្រកាសពីការបន្ថែមកញ្ចប់ Options ប្រណីតទៅលើរថយន្ត Porsche Panamera, Cayenne និង Macan ពីលើOption ស្តង់ដារដែលមានរួចជាស្រេចក្នុងរថយន្ត ហើយអតិថិជនក៏អាចចាប់ផ្តើមបញ្ជាទិញរថយន្តស៊េរី ២០២១ ពីពេលឥឡូវនេះផងដែរ។

អ្នកស្រី ស្រស់ ចរិយា នាយកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលPorsche ភ្នំពេញ បានមានប្រសាសន៍ថា ៖ “យើងមានភាពជឿជាក់ថាទីតាំងថ្មីនឹងបង្កើនភាពងាយស្រួលជូនអតិថិជន ព្រោះថាវាមានទីតាំងនៅក្បែរទីប្រជុំជន រួមផ្សំនឹងអគារថ្មីដែលមានការអភិវឌ្ឍជាងមុន។ ការផ្លាស់ប្តូរទីតាំងថ្មីនេះ គឺជាការចាប់ផ្តើមបើកទំព័រថ្មី ហើយយើងខ្ញុំនឹងនាំចូលម៉ូដែលថ្មីៗកម្មវិធីបើកបរដ៏សប្បាយ ជូនអតិថិជន និងអ្នកគាំទ្រ Porsche នៅកម្ពុជា”។

លោក ឆយ ម៉េងលាង ប្រធានគ្រប់គ្រងផ្នែកលក់ បានបន្ថែមថា ៖ “យើងខ្ញុំបានបន្ថែមoption រហូតទៅដល់១២មុខ សម្រាប់កញ្ចប់options ប្រណីតនេះ ដែលធ្វើអោយរថយន្តរបស់យើងកាន់តែមានភាពលេចធ្លោ និងប្រណីតជាងរថយន្តដទៃ ហើយកញ្ចប់options ប្រណីតនេះ មានសម្រាប់តែទីផ្សារកម្ពុជាប៉ុណ្ណោះ” ។

លើសពីនេះទៅទៀតការរចនាតុបតែងបន្ថែមទៅលើរថយន្ត Porsche តាមក្តីស្រម៉ៃរបស់អតិថិជន គឺស្ទើរតែគ្មានដែនកំណត់។ អតិថិជនអាចធ្វើការជ្រើសរើសពណ៌ខាងក្រៅ ខាងក្នុង ដោយមើលគម្រូពណ៌ថ្មីៗដែលមានដាក់បង្ហាញ ជ្រើសរើសប្រភេទស្បែក និងបង្កើតរថយន្ត Porsche នោះអោយកាន់តែមានភាពប្រណីតជាមួយអ្នកជំនាញផ្នែកផលិតផលរបស់ Porsche។

ទីតាំងថ្មីនេះ ក៏នឹងមានបង្ហាញជូនរថយន្តដែលក្នុងស្តុកស្រាប់ ហើយអតិថិជនអាចធ្វើការចូលមើលរថយន្តបានយ៉ាងងាយស្រួលតាមរថយន្ត គេហទំព័រ ឬ អគារតាំងបង្ហាញបែបនិមិត្ត https://dealer.porsche.com/cambodia/virtual-showroom ដែលផ្តល់ជូនព័ត៌មាន ប្រូម៉ូសិន និងកម្មវិធីថ្មីៗ ក៏ដូចជាធ្វើការណាត់ជួបបើកបរសាកល្បង ឬយករថយន្តមកធ្វើសេវាកម្មនានា។

ដើម្បីទំនាក់ទំនងផ្ទាល់ជាមួយក្រុមការងារនៃមជ្ឈមណ្ឌល Porsche ភ្នំពេញ សូមទាក់ទងទៅកាន់លេខទូរសព្ទ 012-901-911 ឬផ្ញើរអ៊ីមែលទៅកាន់ info@porsche-cambodia.com។

អំពីមជ្ឈមណ្ឌល Porsche ភ្នំពេញ

មជ្ឈមណ្ឌល Porsche ភ្នំពេញ ជាភ្នាក់ងារលក់របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ 2013។ ដោយមានទីតាំង តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល Porsche ភ្នំពេញបម្រើការជាទីតាំងផ្តល់សេវាច្រើនមុខ ដែលមានចាប់ពីការលក់ សេវាកម្មក្រោយការលក់ សម្ភារៈតុបតែងនិងលម្អបន្ថែម សម្ភារៈតុបតែងរបស់អ្នកបើកបរPorsche) នៅក្នុងកន្លែងតែមួយ ដោយផ្តល់នូវកម្រិតសេវាកម្មខ្ពស់ដល់អតិថិជនរបស់ Porsche នៅក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌល Porsche ភ្នំពេញ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្ តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ 4ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទពេញនិយម