ចេញហើយ លទ្ធផលធ្វើតេស្តកូវីដ-​១៩ របស់កម្មករជិត ១ពាន់នាក់ នៅរោងចក្រ y.w

  • 2021-03-03 04:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករចំនួន ៧១៦ នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ ៤៨ ឆ្នាំកម្មករបំរេីការងាររោងចក្រ​ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ ១៩ គឺពេលនេះកម្មករដែលបានធ្វើតេស្តរកកូវិដ ១៩ ចេញលទ្ធផលហើយ គឺអវិជ្ជមានទាំងអស់គ្នា ។ នេះបើយោងតាមហ្វេសប៊ុកផេក របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៣ ខែមីនា ២០២១​ នេះ ។

គូរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះយកសំណាកដែលបានប៉ះពាល់ផ្ទាល់ និង ប្រយោលជាមួយកម្មករម្នាក់ធ្វើការនៅរោងចក្រកាត់ដេរម្តុំព្រៃកជ្រៃ ក្នុងខណ្ឌដង្កោ ដែលមានតេស្តវិជ្ជមានកូវីដ១៩ ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម