គ្រូ​ Man Utd ហាក់​ដូច​មិន​ចង់​ឲ្យ Bruno ទៅ​លេង​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់

  • 2021-03-04 12:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ឲ្យ​កីឡាករ​បង្គោល​របស់​លោក​ដូច​ជា ខ្សែ​បម្រើ​ព័រទុយហ្គាល់ Bruno Fernandes ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ ប៉ះ​នឹង​ប្រទេស​កំពុង​វឹកវរ​ខ្លាំង​រឿង​កូវីដ-១៩​នោះ​ទេ។

លោក​បាន​លើកឡើង​ថា៖ " យើង​នឹង​មិន​ទាន់​និយាយ​គ្នា រឿង​ឃាត់​មិន​ឲ្យ​ទៅ​លេង​ទេ គ្រាន់​តែ​វាម​មិន​សម​ហេតុផល​សោះ ដោយ​បាត់បង់​កីឡាករ ១០ថ្ងៃ​លើ​រឿង​ធ្វើ​ចត្តាឡីស័ក " ។

លោក​បាន​បន្ត​ថា៖ " យើង​ជា​អ្នក​ឲ្យ​ប្រាក់​ខែ​ទៅ​កីឡាករ ហើយ​តាម​អ្វី​ដែល​ខ្ញុំ​យល់​នោះ​គឺ ច្បាប់ FIFA មិន​បញ្ជាក់​ដាច់​ណាត់​ថា ក្លឹប​តែ​ឲ្យ​កីឡាករ​ទៅ​លេង​នៅ​ជម្រើស​ជាតិ​នោះ​ដែរ។ អញ្ចឹង​​ហើយ​ខ្ញុំ​គិត​ថា វា​នឹង​រាង​ពិបាក​បន្តិច​ហើយ ដែល​បណ្ដោយ​ឲ្យ​កីឡាករ​របស់​ក្លឹប​ទៅ​លេង​នៅ​ប្រទេស​ក្នុង​បញ្ជី​ក្រហម​នៃ​កូវីដ-១៩ " ។

លោក​បាន​បន្ថែម​ថា៖ " ប្រាកដ​ណាស់ ខ្ញុំ​ចង់​ទុក Bruno នៅ​លេង​ប៉ះ​នឹង Brighton ហើយ​យើង​នឹង​សង្ឃឹម​ថា​នឹង​បាន​លេង​ប៉ះ​នឹង​ប្រកួត​ផ្សេងៗ​ទៀត ក្រោយ​សម្រាក​ប្រកួត​ជម្រើស​ជាតិ " ។

ព័រទុយហ្គាល់​នឹង​លេង​ប៉ះ អាហ្សេបៃហ្សង់​នៅ​ថ្ងៃទី២៤ មីនា និង​ស៊ែប​នៅ​ថ្ងៃ​ទី២៧។ ខណៈ​ព័រទុយហ្គាល់​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង់គ្លេស ដូច្នេះ​ហើយ​ពេល​មក​វិញ Bruno នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១០ថ្ងៃ មុន​នឹង​ប្រកប​អាជីព​ធម្មតា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី