ច្បាស់​ការ​ហើយ! ផ្អាក​ការ​ចេញ​ចូល​ក្រុង​ព្រះសីហនុ​ចាប់​ពី​ពេល​នេះ​ត​ទៅ

  • 2021-03-04 13:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ណែនាំ​ឲ្យ​ផ្អាក​ការ​ចេញ​ចូល​ក្រុង​ព្រះសីហនុ ចាប់​ពី​ពេល​នេះ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​សារ​ជា​ថ្មី នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ខេត្ត​ ក្រោម​ហត្ថលេខា​ និង​ត្រា​របស់​លោក​អភិបាល​ខេត្ត គួច ចំរើន។

ទាក់ទិន​នឹង​ការ​ផ្អាក​នោះ​ដែរ រដ្ឋបាល​ខេត្ត​បាន​សំណូម​ពរ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​ផ្អាក​ធ្វើ​ការ​ចេញ-ចូល​ ឬ ទៅ-មក​រាជធានីភ្នំពេញ ឬ ភូមិសាស្ត្រ​ផ្សេង​ទៀត​។

ក្រៅ​ពី​នេះ​ការ​សំណូម​ពរ​នេះ​ដែរ ខាង​ខេត្ត​បាន​ណែនាំ​ឲ្យ​ផ្អាក​អាជីវកម្ម​ឡាន​ក្រុង ឡាន​ឈ្នួល ឬ មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ​ ដែល​មាន​បំណង​ចេញ​-ចូល​ខេត្ត។

យ៉ាងណាមិញ សម្រាប់​អ្នក​ដឹកជញ្ជូន​ទំនិញ​វិញ ត្រូវ​កំណត់​ឲ្យ​នៅ​សល់​តែ​ ២នាក់​ប៉ុណ្ណោះ​ ដោយ​មួយ​តៃកុង និង​មួយ​ទៀត​ព្រូ​ឡាន។

បន្ថែម​ពី​នេះ​រឿង​នេះ​ដែរ ខាង​រដ្ឋបាល​ខេត្ត​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្ទះ​ និង​ចៀសវាង​ការ​ជួបជុំ​គ្នា​ជា​ដើម៕

ខាង​ក្រោម​នេះជាសេចក្ដីជូនដំណឹងទាំងស្រុង៖

អត្ថបទ៖ ហ៊ីម រស្មី