នេះហើយស្ថានភាពបុរសសន្តិសុខសណ្ឋាគារ ក្រោយចេញពីធ្វើចត្តាឡីស័កភ្លាមៗ

  • 2021-03-05 11:55:37
  • ចំនួនមតិ 10 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ជនសង្ស័យជា បុរសសន្តិសុខសណ្ឋាគារសុខា ឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យធ្វើការបញ្ចូនខ្លួនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១ នេះ ។

ការបញ្ជូនខ្លូនបុរសសន្តិសុខខាងលើ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ នេះធ្វើឡើងបន្ទាប់ពីមានការពាក់ព័ន្ធនឹងការផ្សំគំនិត រំដោះស្ត្រីជនជាតិចិនចំនួន ២ នាក់ពីសណ្ឋាគារសុខា ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក កាលពីពាក់កណ្ដាលខែកុម្ភៈ កន្លងទៅ ដែលក្រោយពេលស្ត្រីទាំងពីររូបនេះបានតេស្តរកឃើញមានផ្ទុកជំងឺកូវីដ ១៩ ៕

អត្ថបទពេញនិយម