មកស្គាល់កូនៗ របស់លោកតា វណ្ណ ម៉ូលីវណ្ណ និងឧត្ដមភរិយា ពេលនេះម្ដាយឃ្លាតឆ្ងាយរៀងរហូតហើយ

  • 2021-03-06 04:40:43
  • ចំនួនមតិ 314 | ចំនួនចែករំលែក 997

ចន្លោះមិនឃើញ

ចំណងស្នេហារាប់ទសវត្សរវាងបិតាស្ថាបត្យករខ្មែរ លោកតា វណ្ណ ម៉ូលីវណ្ណ និងឧត្ដមភរិយាជនជាតិស្វីសឈ្មោះ អំប្យែ ហ្សេទ្រូដ បានទទួលចំណងដៃអាពាហ៍ពិពាហ៍នូវបុត្រា បុត្រី ៦ នាក់ ដែលកូនខ្មែរមួយចំនួនកម្របានដឹងណាស់ ។

លោកតា វណ្ណ ម៉ូលីវណ្ណ និងឧត្ដមភរិយា មានកូនប្រុសស្រី ៦ នាក់ដូចខាងក្រោម៖

១. លោក វណ្ណ ហារី ឌីឌីយេ (បានទទួលមរណភាពហើយ)

២. លោក វណ្ណ ហ្សីលហង់

៣. លោកស្រី វណ្ណ ប៊ែណង់ការ៉ូល ដេវី

៤. លោកស្រី វណ្ណ ដានីញែល ដេអ៊ី តារា

៥. លោក វណ្ណ ហ្សេរ៉ា ធីអេរី ម៉ូលី

៦. លោកស្រី វណ្ណ រ៉ូដែលហ្វីន អេលីហ្សាប៊ែត វាសនា

កូនៗរបស់លោកតាវណ្ណ ម៉ូលីវណ្ណ ពេលបុណ្យសពឪពុក

គួររំឮកថា លោកតា វណ្ណ មូលីវណ្ណ ជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញ កាលពីជំនាន់សម័យសង្គមរាស្ត្រនិយម ដោយលោកបានមរណៈភាពកាលពីព្រឹកម៉ោង ៩ និង ៤៥នាទី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងវ័យ ៩១ឆ្នាំ នៅគេហដ្ឋានរបស់លោក នាខេត្តសៀមរាប។ ចំណែកភរិយាកម្សត់កម្ររបស់លោក ទើបតែទទួលមរណភាព នៅយប់ម៉ោង ៧ និង ៤០ នាទី ថ្ងៃទី ៥ ខែមីនា ២០២១ នេះ ក្នុងវ័យ ៨៨ ឆ្នាំ នាគេហដ្ឋានតែមួយនៅ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយរោគាពាធ ៕

អត្ថបទដោយ៖ ច័ន្ទ ដារ៉ាឫទ្ធិ

អត្ថបទពេញនិយម