Chelsea ​បន្ដ​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន ​ឡើង Semi-Final ​នៅ FA Cup ​

  • 2021-03-22 02:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បន្ដ​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​ទៀត​ហើយ ​ដោយ​យក​ឈ្នះ​លើ​ក្រុម ​Sheffield United ​ក្នុង​លទ្ធផល ២-០ ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FA Cup ​។

​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​ឃើញ​ថា​ក្រុម Chelsea ​មិន​នឿយហត់​នោះ​ទេ​ក្នុង​ការ​ប្រកួត។ ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Sheffield United ​នៅ​យប់មិញ​នេះ ​ពួកគេ​បន្ដ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​ទៀត ​ដោយ​២​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Norwood ​(ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង) ​និង​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ Ziyech ​នៅ​នាទី​៩០+២ ​។ ​

ជ័យជម្នះ ២-០ ​នេះ​ល្មម​សម្រាប់​ក្រុម Chelsea ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​រង្វាន់ FA Cup ​ទៀត​ហើយ។ ​ដោយ​វគ្គ​នោះ ​ពួកគេ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester City ​នៅ​ថ្ងៃ​ទី​១៧​ខែ​មេសា​ឆ្នាំ​២០២១​ខាង​មុខ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី