ការពិតទាំង ១០ BTS ឆ្លើយក្នុងកម្មវិធី «Let's BTS» ជាអ្វីដែល ARMY មិនធ្លាប់បានដឹងពីមុន
- អង្គារ, 30 មីនា 2021 02:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតទាំង ១០ BTS ឆ្លើយក្នុងកម្មវិធី «Let's BTS» ជាអ្វីដែល ARMY មិនធ្លាប់បានដឹងពីមុន
ចន្លោះមិនឃើញ
BTS បានចូលរួមកម្មវិធីជជែកកម្សាន្តជាពិសេសមួយរៀបចំដោយទូរទស្សន៍ KBS មានឈ្មោះថា «Let’s BTS» ដោយពួកគេបានសម្ដែងបទចម្រៀងល្បីៗ និងឆ្លើយសំណួរផ្ទាល់ខ្លួនជាច្រើន។
ខាងក្រោមនេះគឺសុទ្ធតែជាអ្វីដែលសមាជិកទាំងអស់បានទម្លាយក្នុងកម្មវិធី៖
១. តើ RM បានទទួលលុយពីឪពុកម្ដាយទេ?
ជាទូទៅម្ដាយឪពុកមួយចំនួនតែងក្លាយជាអ្នកគ្រប់គ្រងចំណូលចំណាយរបស់កូន ជាពិសេសកូនៗដែលជាតារាល្បី ប៉ុន្តែករណីនេះមិនបានកើតឡើងចំពោះ RM ទេ។ នៅពេលសួរថា តើលោកតែងទទួលប្រាក់ឧបត្ថម្ភពីឪពុកម្ដាយទេ RM ឆ្លើយថា ទេ។ សេដ្ឋីវ័យក្មេងនេះ គឺជាអ្នកដែលគ្រប់គ្រងចំណូលចំណាយដោយខ្លួនឯងទាំងស្រុង។
២. តើអ្នកណាគឺជាសមាជិកកំប្លែងជាងគេ?
សម្រាប់ Suga ឆ្លើយថាអ្នកដែលពូកែលេងសើចជាងគេគឺ Worldwide Handsome Jin នេះឯង។
៣. តើទូរសព្ទរបស់ RM ខូចឬនៅ?
ARMY ប្រាកដជាចាំបានថា ពេល RM ដឹងថា BTS មានឈ្មោះដណ្ដើមពាន GRAMMY លោកអរឡើងភ្លេចខ្លួនគ្រវែងទូរសព្ទចោល។ ផ្អែកតាមសម្ដី Jin ទូរសព្ទនោះ ធ្លាក់ឡើងខ្ជិលខូចហើយ៕
៤. បទ BTS មួយណាដែលពិបាករាំជាងគេ?
J-Hope ស្ដេចរាំប្រចាំក្រុមអាចកាច់ខ្លួន បត់បែនបានគ្រប់បទ គ្រប់ក្បាច់ គ្រប់ចលនា ដោយគ្មានញញើត ប៉ុន្តែក្នុងចំណោមបទទាំងអស់ បទ «ON» គឺជាបទដែលពិបាករាំជាងគេ។
៥. រដូវអ្វីដែល Jimin ចូលចិត្តជាងគេ?
Jimin ឆ្លើយថា រដូវរងា ជារដូវលោកចូលចិត្តបំផុត។
៦. ពេលណាដែល V មានអារម្មណ៍ថាអៀនខ្មាសជាងគេ?
ពេលឮសំណួរនេះ V ឆ្លើយថា លោកមិនដែលមានអារម្មណ៍អៀនខ្មាសទេ (ភាពជឿជាក់មានពេញខ្លួន)។
៧. ពេលណាដែល Jungkook សង្ហាជាងគេ?
យោងតាមសម្ដីម្ចាស់ខ្លួនបាននិយាយថា សម្រស់លោកស្រស់សង្ហាបំផុត នៅពេលងើបចេញពីទឹក។
៨. តើរូប Background លើទូរសព្ទដៃ Jungkook ជារូបអ្វី?
លោកបង្ហើបដោយមិនលាក់បាំងថា លោកដាក់រូបឪពុកម្ដាយ (កូនល្អពិតៗ)។
៩. តើពេលវេលាមួយណាដែល V ចាំជាប់ក្នុងចិត្ត?
គ្រប់ពេលវេលាទាំងអស់ជាមួយ BTS សុទ្ធតែស្ថិតក្នុងចិត្ត V ប៉ុន្តែមួយក្នុងចំណោមនោះគឺ ពេលប្រគុំតន្ត្រីទេសចរណ៍ «LOVE YOURSELF: SPEAK YOURSELF» ជាពេលដែលលោកចាំជាប់ជានិច្ច។
១០. បទអ្វីដែល BTS ជ្រើសមកសម្ដែងមុនគេក្នុងការប្រគុំតន្ត្រី ពេលចប់កូវីដ?
ចម្លើយគឺ បទ «ON» ព្រោះបទនេះពួកគេមិនទាន់បានសម្ដែងឲ្យ ARMY មើលផ្ទាល់នៅឡើយ។