ត្រៀមខ្លួននៅ? ស្អែកកម្មវិធីពិព័រណ៍ ឱកាស AOKAS EXΡΟ 2025 ចាប់ផ្ដើមហើយ!

  • 2025-07-24 04:06:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AOKAS គឺជាកម្មវិធីពិព័រណ៍ខ្នាតធំមួយ ផ្នែកអប់រំ អាជីវកម្ម និងឱកាសការងារ សម្រាប់សិស្សានុសិស្ស ទិស្សិត យុវជន និងអ្នកធ្វើការ ដែលគាត់អាចមកស្វែងយល់បន្ថែមពីឱកាសផ្សេងៗជាច្រើន ។​ ពិព័រណ៍ឱកាស នឹងធ្វើឡើងទៅថ្ងៃ ២៥ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២៥ នៅអគារ Connexion កោះពេជ្រ។

ក្នុង​រយៈពេល​ ៣ថ្ងៃ​នេះ នឹង​មាន​រៀបចំកម្មវិធីធំៗដូចជា៖

  • Key note speaker: Future of Work & Education in Cambodia

  • កិច្ចពិភាក្សា Panel Discussion:

  • Classrooms to Careers: Jobs Don't Wait for Degrees ពីថ្នាក់រៀនទៅកន្លែងធ្វើការ៖ ការងារមិនរង់ចាំបរិញ្ញាប័ត្រ

  • Careers Compass 2035: Al, Green & Tech អាជីពនាពេលអនាគត៖ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា បៃតង

  • Viral or Value: What Should Creators Focus On? ល្បីពេលខ្លី ឬ តម្លៃប្រពៃ៖ អ្នកបង្កើតមាតិកាគូរផ្តោតលើមួយណា?

  • Building Businesses in Digital-Driven World

  • កសាងធុរកិច្ចក្នុងសម័យនីជីថល

  • Fail Forward: Lessons from Real Founders បរាជ័យទៅមុខ៖ មេរៀនពីស្ថាបនិកពិតៗ

Master Class : ថ្នាក់រៀនជំនាញ និងប្រធានបទថ្មីៗ ជាច្រើនទៅលើ

  • អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សា

  • ធុរកិច្ច និងអាជីរកម្ម

  • ភាពជាអ្នកដឹកនាំ

  • ការត្រៀមខ្លួនសម្រាប់ឱកាសការងារ

  • ជំនាញបច្ចេកវិទ្យា (ការសរសេរកូដ ការវិភាគទិន្នន័យ Graphic design...)

ការផលិតមាតិកាឌីជីថល​ សិល្បៈ ការពង្រឹងជំនាញនិយាយ សុភាពធុរចិត្ត​។

ការតាំងពិព័រណ៍ពីស្តង់ជាច្រើន ទាំងក្នុងវិស័យអប់រំ ការងារ និងអាជីវកម្ម ព្រម​ទាំងសកម្មភាពកម្សាន្តជាច្រើនទៀត​ដូច​ជា ការសម្តែង ច្រៀង និងរាំ៕