មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយមន្ទីរពេទ្យកុមារអង្គរ (AHC) ក្នុងប្រទេសកម្ពុជា

  • 2025-07-22 07:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសបន្តភាពជាដៃគូជាមួយមន្ទីរពេទ្យកុមារអង្គរ (AHC) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលជួយមើលថែទាំ និងអប់រំដល់កុមារដែលជួបប្រទះការលំបាក ដើម្បីឱ្យពួកគេទទួលបានអាហារូបត្ថម្ភ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមតម្រូវការ ហើយអ្នកថែទាំក៏ត្រូវបានផ្តល់ចំណេះដឹងអំពីការអប់រំអាហារូបត្ថម្ភរបស់ AHC នៅក្នុងមន្ទីរពេទ្យ និងទូទាំងសហគមន៍នៅតាមតំបន់ជនបទក្នុងខេត្តសៀមរាបផងដែរ ។

ជំនួយឥតសំណងចំនួន ១១០.០០០ ដុល្លារអាមេរិករបស់ HFF ក្រោមកម្មវិធី Casa Herbalife នឹង ជួយគាំទ្រដល់កម្មវិធីអាហារ និងអាហារូបត្ថម្ភរបស់ AHC សម្រាប់កុមារ និងគ្រួសារ ហើយកម្មវិធីនេះនឹងជួយដល់មនុស្សរាប់ពាន់នាក់ដែលកំពុងជួបប្រទះការខ្វះខាតនៅក្នុងខេត្តសៀមរាប ។

លោក Thang Vu នាយកគ្រប់គ្រងនៃក្រុមហ៊ុន Herbalife ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានថ្លែងថា “ការធ្វើឱ្យប្រសើរឡើងនូវសុខភាព សុខុមាលភាពសហគមន៍ និងប្រជាជន ជាកម្លាំងជំរុញនូវអ្វីគ្រប់យ៉ាងដែលយើងកំពុងធ្វើនៅ Herbalife។ តាមរយៈភាពជាដៃគូជាមួយ មន្ទីរពេទ្យកុមារអង្គរក្រោមកម្មវិធី Casa ពួកយើងសង្ឃឹមថានឹងរួមចំណែកក្នុងការជួយជ្រោមជ្រែងកុមារដែលជួបប្រទះការលំបាកនៅកម្ពុជាឱ្យទទួលបាននូវសារធាតុចិញ្ចឹមចាំបាច់ដែលពួកគេត្រូវការដើម្បីធ្វើឱ្យជីវិតរបស់ពួកគេប្រកបដោយសុខភាព និងសុខុមាលភាពល្អ” ។

សាស្ត្រាចារ្យ ងួន ច័ន្ទភក្ត្រា អ្នកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរបានថ្លែងថា “ខណៈពេលដែលជំងឺកូវីដ-១៩ បានកន្លងផុតទៅហើយក៏ពិតមែន ក៏ប៉ុន្តែផលប៉ះពាល់របស់វាបន្តជះឥទ្ធិពលដល់សហគមន៍ងាយរងគ្រោះជាច្រើន ហើយពួកគេនៅតែប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ព្រមទាំងការទទួលបានចំណេះដឹងសុខភាពមូលដ្ឋាននៅមានកម្រិត ដែលធ្វើឱ្យកុមារប្រឈមនឹងហានិភ័យនៃកង្វះអាហារូបត្ថម្ភ។ សូមអរគុណចំពោះការគាំទ្រដ៏សប្បុរសរបស់មូលនិធិគ្រួសារ Herbalife ហើយខ្ញុំមានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាព និងនិរន្តរភាពនៃកម្មវិធីអាហារូបត្ថម្ភរបស់យើងដែលនឹងធានាថាមិនមានកុមារណាម្នាក់ត្រូវបានមើលរំលងនោះឡើយ”។

សកម្មភាពរបស់ HFF ជារឿយៗតែងតែត្រូវបានចូលរួមគាំទ្រដោយអ្នកស្ម័គ្រចិត្តដូចជាអ្នកចែកចាយឯករាជ្យរបស់ Herbalife មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាបុគ្គលិកក្រុមហ៊ុន Herbalife ទាំងមូលផងដែរ ។

ពិធីចុះហត្ថលេខាបន្តភាពជាដៃគូរនេះត្រូវបានប្រារព្ធឡើងនៅមន្ទីរពេទ្យកុមារអង្គរ ក្រោមអធីបតីភាពអ្នកចែកចាយឯករាជ្យ Herbalife និងអ្នកតំណាងពីក្រុមហ៊ុនផ្ទាល់។ គិតត្រឹមឆ្នាំ ២០២៥ នេះ ភាពជាដៃគូររវាង HFF និង AHC មានរយៈពេល ៧ ឆ្នាំមកហើយដែលបានចាប់ផ្តើមដំបូងនៅឆ្នាំ ២០១៩ ។

អំពី AHC AHC គឺជាអង្គការសុខភាពកុមារឈានមុខគេដែលមានមូលដ្ឋាននៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៩៩ មក AHC បានផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាពយ៉ាងយកចិត្តទុកដាក់ដល់កុមាររាប់លាននាក់ ដោយមានកុមារប្រហែល ៣៥០–៤០០ នាក់មកមន្ទីរពេទ្យជារៀងរាល់ថ្ងៃដើម្បីទទួលបានការថែទាំ។ ជាផ្នែកមួយនៃវិធីសាស្រ្តរួមរបស់ខ្លួន កម្មវិធីអាហារូបត្ថម្ភរបស់ AHC គាំទ្រកុមារ និងអ្នកថែទាំដោយផ្តល់ទាំងសារធាតុចិញ្ចឹម និងចំណេះដឹងនៅមន្ទីរពេទ្យ ក៏ដូចជានៅក្នុងសហគមន៍ផងដែរ។ ជារៀងរាល់ឆ្នាំ AHC ព្យាបាលកុមារជាង ១.១០០ នាក់ដែលប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ និងផ្តល់វគ្គបណ្តុះបណ្តាអប់រំអាហារូបត្ថម្ភប្រមាណ ៦.៩០០ វគ្គដល់សិស្សសាលាបឋមសិក្សាទូទាំងខេត្តសៀមរាប ក្នុងបេសកកម្មជួយកសាងអនាគតដែលមានសុខភាពល្អសម្រាប់មនុស្សជំនាន់ក្រោយ។

អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

អំពីមូលនិធិគ្រួសារ Herbalife (HFF) មូលនិធិគ្រួសារ Herbalife (“HFF”) ប្តេជ្ញាខ្លួនក្នុងបេសកកម្មជំរុញនិងលើកកម្ពស់ជីវិតប្រចាំថ្ងៃ និងសហគមន៍ជុំវិញពិភពលោក។ ជាមួយនឹងការផ្តោតលើការធ្វើឲ្យអាហារូបត្ថម្ភកាន់តែងាយស្រួល ការលុបបំបាត់ភាពអត់ឃ្លាន និងការលើកកម្ពស់ឱកាសសេដ្ឋកិច្ច។ HFF បានសហការជាមួយអង្គការកំពូលទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងបុព្វហេតុជួយជ្រោមជ្រែងសុខុមាលភាពមនុស្ស និងភពផែនដី ពីព្រោះទាំងពីរនេះរួមគ្នា នឹងនាំទៅរកពិភពលោកដែលមានសុខភាពល្អ។ សម្រាប់ព័ត៌មានបន្ថែមអំពី HFF និងរបៀបដែលអ្នកអាចចូលរួមគាំទ្រការងារសំខាន់ៗរបស់មូលនិធិ សូមចូលទៅកាន់​ គេហទំព័រ

អត្ថបទថ្មី