ញាក់! បណ្ដុំរូបភាព Fashion កំពូលទាំង១០ពី គង់ ចាន់ស្រីមុំ ស្អាតទាក់ភ្នែកប្លែកខ្លាំងបំផុត

  • 2021-03-31 08:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីការនីប្រចាំកម្មវិធី 3Fun គង់ ចាន់ស្រីមុំ ត្រូវបានមហាជនលើកឡើងថាជា សិល្បការិនីមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត សាច់ចាំ ក្មេងជាងវ័យបើទោះជាមានវ័យរាងជ្រេ បន្តិច និងធ្លាប់ឆ្លងកាត់ពពោះកូនរួចហើយក្ដី ក៏តារាស្រីកំពូល Fashion រូបនេះនៅស្អាតភ្លឹងមិនចាញ់ ក្រមុំប៉ុន្មានទេ។

ក្រៅពីមានសមត្ថភាពទេព្យកោសល្យពេញខ្លួន និងមានរូបសម្រស់ស្រស់ស្អាតអំណោយផលតារាស្រីជំនួញពេញដៃរូបនេះ ថែមទាំងមានភាពច្នៃប្រឌិតខ្ពស់ពូកែខ្លាំងលេង Fashion សម្លៀកបំពាក់ស្អាត ទាក់ភ្នែកទៀតផង។

ជាក់ស្ដែងជារឿយៗ គង់ ចាន់ស្រីមុំ តែងតែបញ្ចេញនូវរូបភាព Fashion ត្រជាក់ភ្នែកជាច្រើនសន្លឹក បង្ហាញពីសម្លៀកបំពាក់ទាន់សម័យ និងការតុបតែងខ្លួនស្អាតប្លែក ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាពីទឹកដៃ Fashion របស់នាង។ ថ្ងៃនេះ Sabay នឹងប្រមូលផ្ដុំរូបភាព Fashion កំពូល ទាំង១០ របស់អ្នកនាង ជាមួយស្វាមី ដែលស្អាតទាក់ចិត្តខ្លាំងបំផុត៕

តោះ! ចង់ដឹងរូបភាពទាំងនោះទាក់ចិត្តកម្រិតណា ទស្សនាខាងក្រោម៖

អត្ថបទ៖ Pav SreyPich