Solskjaer មិន​រំពឹង​ Aguero ចង់​មក​​លេង​ឲ្យ​ Man Utd ដូច​ចចាមអារ៉ាម​នោះ​ទេ​

  • 2021-04-05 13:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskajer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​មិន​រំពឹង​ខ្សែ​ប្រយុទ្ធ​ Manchester City កីឡាករ​ Sergio Aguero ចង់មក​លេង​ឲ្យ​ក្លឹប​លោក​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ​។

លោក​ Solskajer បាន​និយាយ​ថា​៖" ភាព​ស្មោះ​ត្រង់​ជា​អ្វី​ ដែល​ខ្ញុំ​ឲ្យ​តម្លៃ​បំផុត​ទៅ​លើ​កីឡាករ​ម្នាក់​ៗ​ "។

លោក​បានបន្ត​ថា​៖" អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​មិន​រំពឹង​ថា​កីឡាករ​ណា​ម្នាក់​ (Aguero) ដែល​លេង​ឲ្យ​ក្លឹប​ខ្លួន​ជាង​ ១០​ឆ្នាំ​ទៅ​ហើយ​ សុខៗ​មក​​លេង​ឲ្យ​ក្លឹប​ជា​គូប្រជែង​របស់​ខ្លួន ​ដូច​ពាក្យ​ចចាមអារ៉ាម​ថា​អញ្ចឹង​ទេ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Aguero បាន​មក​លេងឲ្យ​ Man City បាន​១០ឆ្នាំ​ហើយ​តាំង​ពី​ឆ្នាំ​២០១១​មក​ ដោយ​ចូល​រួម​លេង​បាន​ ៣៨៥​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ២៥៧​គ្រាប់​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី