លេង​ល្អ​យ៉ាង​នេះ ​“The Flash” Lingard ​អូស​ស៊ុត​ៗ ​លេង​ទល់ Wovles ​យប់មិញ​

  • 2021-04-06 03:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Jesse Lingard ​បាន​បន្ដ​រក​គ្រាប់​បាល់​បាន​ជួយ​ក្រុម West Ham ​យក​ឈ្នះ​លើ​ក្រុម Wovles ​ក្នុង​លទ្ធផល ​៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នៅ​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​Lingard ​ដែល​មាន​រហស្សនាម The Flash ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់។ ​រូបគេ​បន្ដ​ទម្រង់​លេង​ឡើង​ជើង​របស់​ខ្លូន​មែនទែន អូស​ស៊ុត​ៗ ​មិន​ប្រណី​ជើង​ឡើយ។ ​ដោយ​តាំង​ពី​ចូល​ជាមួយ West Ham ​រូបគេ​រក​បាន​៦​គ្រាប់ ​និង​បញ្ជូន​បាល់​បាន​៣​ដង ​ក្នុង​ការ​បង្ហាញ​ខ្លួន​៨​ប្រកួត​មក​នេះ​ហើយ។ ជា​ពិសេស​នោះ ជួយ​ក្រុម​របស់​លោក David Moyes ​ឱ្យ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី