ឡាន Tesla Model X ប្រភេទថោកបំផុត ពេលមកដល់ខ្មែរតម្លៃប៉ុណ្ណឹងម៉េចដែរ?

  • 2021-04-06 03:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការមកដល់នៃរថយន្ត Tesla នៅក្នុងប្រទេសកម្ពុជា កំពុងក្លាយជាប្រធានបទក្តៅគគុកមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះមានមនុស្សជាច្រើនបានចាប់អារម្មណ៍លើរថយន្តអគ្គិសនីនេះ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ ឃ្លាំងលក់រថយន្តឯកជនមួយនៅក្នុងរាជធានីភ្នំពេញ បានបើកឲ្យអតិថិជនរបស់ខ្លួនកុម្ម៉ង់ទិញរថយន្ត Tesla ទៀតផង ដោយវាជាម៉ូដែល Model X 60D ស៊េរីឆ្នាំ២០១៦ ក្នុងតម្លៃខ្ទង់ ៨ម៉ឺនដុល្លារ (តម្លៃនៅខ្មែរ)។

រថយន្ត Tesla Model X 60D នេះគឺជាប្រភេទថោកបំផុតក្នុងត្រកូល Model X ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ២០១៦ ដោយវាមានតម្លៃចាប់ពី ៧៤ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត SUV កៅអី ៣ជួរនេះ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦០គីឡូវ៉ាត់ម៉ោង មានចម្ងាយបើកបរ ៣២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ហើយប្រើម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៣២៨សេះ និងកម្លាំងបង្វិល ៥២៥ញ៉ូតុនម៉ែត្រ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ប្រភព ៖ 288 AutoDealer ទិញ-លក់រថយន្ត

អត្ថបទ៖ សេង ឡុង