មិន​ធម្មតា​! អធិរាជ​ប្រអប់​ សុវណ្ណរាជ ​ចេះ​​ដើរ​លេង​បាល់​​តាំង​ពី​អាយុ​...

  • 2021-04-08 07:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នកណា​មិន​ល្បី​​ស្មាត់​ឆ្វេង​សម្បូរ​​បទ​ពិសោធ​ និង​មាន​​ទិកនិក​​ក្នុង​ទះ​រក​ចន្លោះ សុវណ្ណរាជ ​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស តាម​រយៈ​ការ​ចេញ​លេង​ផ្លូវការ និងក្រៅ​ផ្លូវ​ការ​ជា​ដើម។ ​រឿង​ដែល​មិនធម្មតា​ទៀត​នោះ​គឺ​ស្មាត់​ឆ្វេង​រូប​នេះ​ចេញ​ដើរ​លេង​​បាល់ឆ្លង​កាត់​​​​ភូមិ តាំង​ពី​អាយុ​១៣​ ឆ្នាំ​​មក​ម្ល៉េះ​។

សុវណ្ណរាជ លោតទះបាល់​

​ស្មាត់​ឆ្វេង​រូប​នេះ​បាន​​ចូល​​ហាត់​បាល់ទះ​ជា​មួយ​បញ្ជា​ការដ្ឋាន​អង្គរក្ស​នៅ​ឆ្នាំ​២០១៥ បច្ចុប្បន្ន​គេ​មាន​អាយុ​២៦ ឆ្នាំ​។ ចំណែក​ការ​ចាប់​ផ្ដើម​លេង​បាល់​ទះ​នេះ​​គេ​ចេះ​លេង​តាំង​ពី​អាយុ​១០​ឆ្នាំ។ ទិក​និក​ទះ​រកចន្លោះនេះ សុវណ្ណរាជ គឺ​ចេះ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​រៀន​លេង​ដំបូង​ៗ។ ចំណែក​ពេល​ហាត់​នៅ​ក្លឹប​គឺ​គ្រូ​បង្វឹក​ប្រាប់​ឲ្យ​ទះ​ឲ្យ​ធ្ងន់​ៗ​។

​សុវណ្ណរាជ មាន​ប្អូន​ប្រុស​បង្កើត​ម្នាក់​ទៀត​ដែល​ចេះ​លេង​បាល់​ទះ​ខ្លាំង​ដូច​គ្នា​ គឺ យុន ដែល​បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់នៅ​​ក្លឹប​​ស្នងការ​រាជធានី​ភ្នំពេញ។ រាជ ជា​កូន​អ្នក​កំពត​ដែល​កំពុង​បម្រើ​ការងារ​នៅ​​កង​កម្លាំង​អង្គរក្ស​​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​