ទន្ទឹមនឹងអ្នកឆ្លងច្រើនបំផុតជាង ៦០០នាក់ ថ្ងៃនេះមានអ្នកជំងឺកូវីដប្រុស-ស្រី ២នាក់ទៀតបាត់បង់ជីវិត

  • 2021-04-18 05:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា៖

១- បុរសជនជាតិខ្មែរអាយុ ៨២ឆ្នាំ ដែលរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩។ ដោយ ស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថាន ភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីន ជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៍បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:៤៥នាទី។

២- ស្ត្រីជនជាតិខ្មែរអាយុ ៤១ឆ្នាំ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈ មណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០នាទី បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពជំងឺមិនបានធូរស្រាល ហត់ខ្លាំង គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួង ម៉ែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២:៣៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ជនជាតិខ្មែរទាំងពីរខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួច ស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩ ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារសព ៕

អត្ថបទ៖ MC Chandarareth