ជប៉ុន ទាមទារឱ្យភូមាដោះលែងអ្នកកាសែតរបស់ខ្លួន ដែលយោធាចាប់ខ្លួនតាំងពីខែកុម្ភៈ

  • 2021-04-19 08:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធាភូមាបានធ្វើការចាប់ខ្លួនអ្នកកាសែតជនជាតិជប៉ុនមួយរូបឈ្មោះ Yuki Kitazumi កាលពីខែកុម្ភៈកន្លងទៅ ក្រោយបានចុះទៅយកព័ត៌មានកំឡុងពេលមានបាតុកម្មប្រឆាំងរបបសឹក។ នេះបើតាមការឱ្យដឹងពី Thai PBS។

អ្នកសារព័ត៌មានជនជាតិជប៉ុនដែលត្រូវបានកងកម្លាំងភូមាចាប់ខ្លួនត្រូវបានគេស្គាល់ថាជាអតីតបុគ្គលិកធ្លាប់បម្រើការងារនៅអង្គភាពព័ត៌មាន Nikkei Asia ដែលជាក្រុមហ៊ុនសារព័ត៌មានដ៏ធំមួយរបស់ប្រទេសជប៉ុន។

យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ពីខាងភាគីយោធាភូមាអំពីមូលហេតុនៃការចាប់ខ្លួនអ្នកកាសែតខាងលើនៅឡើយទេ ស្របពេលដែលភាគីរដ្ឋាភិបាល ជប៉ុនទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវអ្នកកាសែតជនជាតិជប៉ុនរូបនេះ៕

ប្រភព៖ Thai PBS   ប្រែសម្រួល ៖ ពិទូ

អត្ថបទថ្មី