ឥតខ្ចោះ! ព្រះនាងតូច ជេនណា គ្រងឈុតប្រពៃណីស្អាតសមសួន កំពុងអង្រួនចិត្តកូនខ្មែរគ្រប់រូប

  • 2021-04-20 07:30:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់បច្ចុប្បន្ននេះ ព្រះនាងតូច នរោត្ដមជេនណា កាន់តែបោះជំហានចូលក្នុងវិស័យសិល្បៈខ្លាំងឡើង ក្រោមរូបភាពជាតារាសម្ដែង និងជាអ្នកចម្រៀង។

ដោយឡែកថ្មីៗនេះ ព្រះនាងតូចជេនណា បានបង្ហាញរូបរាងសមសួនក្នុងសម្រៀកបំពាក់ប្រពៃណីខ្មែរ ជាច្រើនឈុត។ ដោយនៅក្នុងឈុតនីមួយៗពិតជាស្រស់ស្អាតសមសួន ជាទីគយគន់ រំលេចជាមួយ កាយវិកាទន់ភ្លន់ ថ្លៃថ្នូរ ស័ក្ដិសមស្អាតឥតខ្ជោះតែម្ដង ដែលកំពុងអង្រួនចិត្តកូនខ្មែរមិនតិចនាក់ទេឱ្យ ងាយមកមើលសម្រស់របស់ព្រះនាងក្នុងវ័យ៩ឆ្នាំ។

បើទោះជាមានវ័យត្រឹម៩ឆ្នាំមែនពិត ប៉ុន្តែនាងតូចមានសមត្ថភាពមិនធម្មតា ទាំងការរាំរបាំប្រពៃណី សម្ដែង ចម្រៀង និងក្បាច់រាំសម័យ។ ក្នុងវ័យ៩ឆ្នាំ នាងតូចកាន់តែធំពេញរូបពេញរាងជាមួយ ទម្រង់ព្រះភ័ក្រតូច ច្រម៉ិចស្រស់សោភា ស្អាតផូរផង់គួរជាទីស្រលាញ់របស់មហាជនគ្រប់រូប៕

ទស្សនារូបភាព ព្រះនាងតូចជេនណា គ្រងឈុតប្រពៃណីខាងក្រោម៖

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម