ធនាគារ ហត្ថាផ្ដល់មុខងារប្រើប្រាស់ច្រើន ស្របតាមតម្រូវការអ្នកប្រើប្រាស់ក្នុងពេល Lockdown

  • 2021-04-23 12:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ប្រតិបត្តិការ ក្នុងអំឡុង​ពេល​ប្រជាជន​កម្ពុជា​កំពុង​តែ​អនុវត្ត​វិធាន​ការ​រក្សា​គម្លាត​សង្គម​ដ៏​សំខាន់​នេះ និង​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ធនាគារ ហត្ថា (Hattha Bank) បាន​ផ្ដល់​ជូន​នូវ​ការ ប្រតិបត្តិការ​តាមរយៈកម្មវិធី Hattha Mobile ជាមួយ​មុខងារ​ជាច្រើន​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់ សេវាកម្ម​ហិរញ្ញ​វត្ថុ​ប្រចាំ​ថ្ងៃ។

សម្រាប់​អតិថិជន​របស់​ ធនាគារ ហត្ថា ទាំងអស់ អាច​ធ្វើ​ការប្រត្តិបត្តិការ​បាន​គ្រប់​ពេល​វេលា​ និង​គ្រប់​ទី​កន្លែង​ដោយ​ឥត​គិត​ថ្លៃ ជាមួយ​មុខងារ​ជាច្រើន​ដូចជា៖

  • អតិថិជន​ដែល​មាន​គណនី​ធនាគារ ហត្ថា ស្រាប់​គ្រាន់​តែ​ចុះ​ឈ្មោះ​ប្រើប្រាស់ Hattha Mobile ជា​ការ​ស្រេច
  • ផ្ទេរ​ប្រាក់​បាន​រហូត​ដល់​ទៅ ៥០,០០០ ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ ទៅ​គណនី​ធនាគារ ហត្ថា ដូចគ្នា
  • អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ ហត្ថា ទៅ​ធនាគារ​ក្នុងស្រុក តាមរយៈ​បាគង​វ៉លឡេត (Bakong Wallet) 
  • អាច​ផ្ទេរ​ប្រាក់​ពី​ធនាគារ​ក្នុង​ស្រុក ទៅ​គណនី​ធនាគារ ហត្ថា តាមរយៈ បាគង​វ៉លឡេត (Bakong Wallet)
  • ទោះ​មិន​មាន​គណនី​ធនាគារ ហត្ថា ក៏​អាច​ដក​ប្រាក់​បាន​គ្រាន់​តែ​មាន​លេខ​កូដ លោក​អ្នក​អាច​ទៅ​ដក​ប្រាក់​នៅ​ម៉ាស៊ីន អេធីអឹម​ទាំង ១៣៧​ ទូទាំង​ប្រទេស​កម្ពុជា
  • បញ្ចូល​លុយ​ក្នុង​ទូរស័ព្ទ​ដៃ​បាន​យ៉ាង​ឆាប់​រហ័ស
  • ងាយ​ស្រួល​ក្នុង​ការ​ទូទាត់​សង​ប្រាក់​កម្ចី
  • ទូទាត់​វិក្កយបត្រ​ដូចជា៖ ទឹក ភ្លើង សេវាអ៊ីនធើណេត បង់ថ្លៃសំរាម និងសំណល់​រឹង​បានរហ័ស។

Hattha Mobile មាន​មុខងារ​ផ្សេង​ៗ​ជាច្រើន​ទៀត របស់​កម្មវិធី Hattha Mobile ដែល​កំពុង​តែ​អភិវឌ្ឍ​ដើម្បី​ផ្តល់​ជូន​នូវ សេវាហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែប និង​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អតិថិជន។ ដើម្បី​ទាញ​យក​កម្មវិធី Hattha Mobile សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន​របស់​លោក​អ្នក សូម​ចូល​ទៅ​កាន់ ៖

ពិសេស មែន! លោក​អ្នក​មិន​ចាំបាច់​ព្រួយ​បារម្ភ​ក្នុង​ការ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេង​ៗក្នុង​កំឡុង​ពេល​ជំងឺ​កូវីដ-១៩ កំពុង​ផ្ទុះ​ខ្លាំង ទៀត​នោះ​ទេ ព្រោះ​ថា ធនាគារ ហត្ថា (Hattha Bank) តែង​តែ​រក​ដំណោះស្រាយ និង​ជួយ​សម្រួល​ដល់ អតិថិជន គ្រប់​ពេល​វេលា។

ព័ត៌មាន​បន្ថែម ៖

  • សូម​ទំនាក់​ទំនង៖ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)/០២៣ ៩៩៩ ២៦៦

  • ហ្វេសប៊ុកផេក៖ Hattha Bank

សុភាវី