Kia ចេញ SUV ឆ្នាំ២០២១ ថ្មី តម្លៃតែជាង ១ម៉ឺនដុល្លារស្តើង

  • 2021-05-04 01:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Seltos ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា ដោយវានឹងមានតម្លៃចាប់ពី ១៣ ៤០០ដុល្លារ ដល់ ២២ ៤៧០ដុល្លារ។

រថយន្ត Kia Seltos ផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ មានកម្លាំង ១១៣សេះ, ម៉ាស៊ីនសាំងចំណុះ ១,៤លីត្រ turbocharged មានកម្លាំង ១៣៨សេះ និង ម៉ាស៊ីនម៉ាសូតចំណុះ ១,៥លីត្រ turbocharged មានកម្លាំង ១១៣សេះ។ SUV ខ្នាតតូចនេះប្រើប្រាស់ប៉ុងមួយវិលកង់មុខ។

Kia Seltos ឆ្នាំ២០២១ មានប្រវែងតួខ្លួន ៤,៣ម៉ែត្រ ទទឹង ១,៨ម៉ែត្រ កម្ពស់ ១,៦ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦ម៉ែត្រ។ វាគឺជាគូប្រជែងរបស់រថយន្ត SUV ខ្នាតតូច ដូចជា Hyundai Kona, Ford EcoSport, Mazda CX-3 និង MG ZS ជាដើម។

បន្ថែមពីនេះ រថយន្ត Kia Seltos មានបំពាក់ចង្កៀងមុខ-ក្រោយ LED, យ៉ាន់កង់ ១៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កុងទ័របាញ់លើកញ្ចក់ ខណៈកាប៊ីនខាងក្នុងធំទូលាយ ហើយឃ្លុបក្រោយអាចផ្ទុកបានរហូតដល់ ៤៣៣លីត្រឯណោះ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង