ឆ្នាំ​នេះ​នៅ​តែ​ ឌូក និង ម៉េង​ហ៊ួង ជាដៃ​គូ​ដ៏​សក្តិសម​​សម្រាប់​​ស៊ីហ្គេម​ផ្នែក​បាល់ទះ​ឆ្នេរខ្សាច់

  • 2021-05-10 02:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣១​ នឹង​ចាប់​ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ នៅ​ប្រទេស​វៀតណាម​។ ក្នុង​ព្រឹត្តិការណ៍​នេះ​ក្រុម​បាល់ទះ​ឆ្នេរខ្សាច់​កម្ពុជា​មាន​កីឡាករ​​៦ រូប​បាន​ជ្រើស​រើស​រួច​រាល់ ក្នុង​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជុក សោភា ហៅ ឌូក និង ធី ម៉េង​ហ៊ួង ជា​ដៃ​គូ​ដ៏​សក្តិសម​ក្នុង​ការ​ជ្រើស​រើស​ឲ្យ​ចាប់​ដៃ​គ្នា​ប្រយុទ្ធ​លើ​ទីលាន​ឆ្នេរខ្សាច់​។

ការ​និយាយ​ដូច​ខាង​លើ​​​ប្រិយមិត្ត​ពិត​ជា​បាន​ដឹង​​ហើយ ពី​កម្រិត​សមត្ថភាព​របស់​​ពួក​គេ​ម្នាក់​ៗ។ យ៉ាង​ណា ឌូក និង ម៉េង​ហ៊ូង ធ្លាប់​មាន​បទ​ពិសោធ​ប្រកួត​កាល​ស៊ីហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ​​រួច​ហើយ​ ដែល​ទោះ​ជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​ ប៉ុន្តែ​គេ​ទាំង​ពីរ​បាន​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​សប្បាយ​ចិត្ត​ជា​មួយ​សមត្ថភាព​លេង​ទល់​ប្រទេស​ខ្លាំង​បាន​យ៉ាង​ល្អ​។ បើ​និយាយ​ពី​​ី​បច្ចេកទេស​ និង​សមត្ថភាព​ផ្ដាច់​ក្នុង​​​​ទាំង​ពីរ​នាក់​ល្អ​ដូច​គ្នា ហើយ​ឌូក​វិញ​សមត្ថភាព​ទទួល​សេវា​រឹង​ ចំណែក​​ ម៉េងហ៊ួង​ វាយ​សេវា​ធ្ងន់​។​

​កីឡាករ​ទាំង​៦​រួម​មាន៖

១- ជុក សោភា៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

២- សំ សាមីត៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

៣- ថុន លាបហេង៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

៤- ធី ម៉េងហួង៖ មកពីក្លឹបក្រសួងមហាផ្ទៃ

៥- អ៊ឹម ណារិទ្ធ៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

៦- ពេជ សុផុន៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បញ្ជាក់​​​ថា ក្នុង​ចំណោម​៦​នាក់​ខាង​លើនេះ​អាច​ចេញ​ទៅ​វៀតណាម​បាន​តែ​៤ នាក់​ប៉ុណ្ណោះ​នេះ​ជា​ច្បាប់​របស់​សហព័ន្ធ​កីឡា​បាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​​។ ​

ចុះប្រិយមិត្ត​វិញ​ចង់​ឲ្យ​អ្នក​ណា​ចាប់​ដៃ​គូ​គ្នា​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​មក​ដល់​បើ​មើល​ទៅ​លើ​សមត្ថភាព​របស់​កីឡាករ​ទាំង​អស់​ខាង​លើ​​សូម​ធ្វើ​ការ​ ខំមិន​ខាង​ក្រោម?

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម