Barca បាត់បង់​ឱកាស​ឡើង​កំពូល​តារាង ក្រោយ​លេង​ស្មើ​គ្នា​ជាមួយ Levante ៣-៣

  • 2021-05-12 01:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ Levante លទ្ធផល ៣-៣ ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស​​ឡើង​ទៅ​ឈរ​កំពូល​តារាង​ La Liga។

ក្នុង​វគ្គ​ទី​មួយ Barca មាន​ឱកាស​​នាំ​មុខ​ដល់​ទៅ​ពីរ​គ្រាប់​ធ្វើ​បាន​ដោយ​ Lionel Messi និង Pedri។ ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី​ពីរ Levante រក​បាន​ពីរ​គ្រាប់​សង​វិញ​តាម​ស្មើ​សម្រេច​ទី​ដោយ​កីឡាករ Gonzalo Melero និង Morales។

Ousmane Dembele ជា​អ្នក​រក​គ្រាប់​ទី​៣​ឲ្យ Barcelona មុន​ពេល Morales ទាត់​ចូល​គ្រាប់​ទី​ពីរ​ក្នុង​ការ​ប្រកួត​នេះ​ជួយ Levante តាម​ស្មើ​ជា​ថ្មី ៣-៣។ លទ្ធផល​ស្មើ​នេះ​បាន​ត្រឹម​ជួយ​ក្រុម​លោក Ronald Koeman ឡើង​មក​លេខ​២​ក្នុង​តារាង​ពិន្ទុ La Liga លើ Real Madrid ១​ពិន្ទុ និង​ក្រុម AT Madrid ១​ពិន្ទុ។

ប៉ុន្តែ​ប្រកួត​នេះ Barcelona លេង​ដល់​សប្ដាហ៍​ទី​៣៦​ហើយ ខណៈ Real Madrid និង​ AT Madrid ទើប​តែ​លេង​​បាន​៣៥​សប្ដាហ៍​ប៉ុណ្ណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ