ទុក​ជើង​លេង FA Cup ​យប់មិញ Chelsea ​លេង​ចាញ់ Arsenal ​

  • 2021-05-13 01:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។​

​ក្រុម Chelsea ​ដែល​នៅ​សល់​ការ​ប្រកួត​ច្រើន​នោះ ​បាន​ទុក​ជើង​កីឡាករ​ច្រើន​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ខណៈ​ដែល​ថ្ងៃ​សៅរ៍​នេះ ​ពួកគេ​ត្រូវ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FA Cup ​ស្រាប់​ផង​ទល់​ក្រុម Leicester City ​។ ​ជា​លទ្ធផល​ការ​មិន​ដាក់​ពេញ​ជើង​នេះ ​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​បាន​បរាជ័យ​ទៅ​ហើយ​ក្រោម​ថ្វី​ជើង​របស់ Arsenal ​។

​ក្រុម​របស់​លោក Arteta ​មាន​ឱកាស​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​ក្រោយ​ពី Smith Rowe ​រក​គ្រាប់​បាល់​បាន​នៅ​នាទី​១៦។ ​ជ័យជម្នះ​នេះ ក៏​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ដល់​លេខ​៨​ក្នុង​តារាង​ផង​ដែរ​ឆ្លង​កាត់​៣៦​ប្រកួត ​មាន​៥៥​ពិន្ទុ។ ​ស្រប​ពេល​ក្រុម​នៅ Top5 ​វិញ West Ham ​នៅ​លេខ​៥ ​មាន​៥៨​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម