Klopp មិន​​បន្ទោស Ole ទេ តែ​ការ​ទម្លាក់​ជើង​ចាញ់ Leicester ដូច​ធ្វើ​បាប Liverpool អ៊ីចឹង

  • 2021-05-13 02:40:29
  • ចំនួនមតិ 1 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​ធ្វើ​ការ​រិះគន់​ដល់​អ្នក​រៀបចំ​កាល​វិភាគ​ប្រកួត​របស់ Premier League ដែល​រៀប​ឲ្យ​ Manchester United លេង​៣​ប្រកួត ក្នុងរយៈពេល​៥​ថ្ងៃ។

ធ្វើ​ដំណើរ​ទៅ​លេង​ជាមួយ Aston Villa កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់​មក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល Leicester ថ្ងៃ​អង្គារ ហើយ​យប់​នេះ United ត្រូវ​លេង​ជាមួយ Liverpool បន្ទាប់​ពី​ការ​ប្រកួត​បាន​ផ្អាក ដោយ​សារ​អ្នក​គាំទ្រ​​តវ៉ា​កាល​ពី​​ដើម​ខែ។

ដោយ​សារ​ប្រកួត​ជាប់​ៗ​គ្នា​ពេល​លោក Ole Gunnar Solskjaer បាន​សម្រេច​ចិត្ត​ដក​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​នាក់ ធ្វើ​ឲ្យ​ក្រុម​ចាញ់ Leicester។ Leicester បាន​រំកិល​ឡើង​លេខ​៣​ដាច់ Liverpool ៩​ពិន្ទុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ក្នុង​ការ​ប្រជែង​​យក​កន្លែង​លេង​ Champions League។

យ៉ាងណាមិញ​លោក Klopp បាន​និយាយ​ការពារ United ថា ចង់​មិន​ចង់ Ole ត្រូវ​ធ្វើ​បែប​នេះ​ហើយ។ ពួក​គេ​លេង​ថ្ងៃ​អាទិត្យ អង្គារ​​ ព្រហស្បតិ៍។ លេង​ជាប់​គ្នា​បែប​នេះ​ជា​រឿង​អាក្រក់​មែនទែន ប៉ុន្តែ​មិនមែនជា​កំហុស​ Ole និង​កីឡាករ​របស់​គេ​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ