ទីបំផុត Kane ដាច់​ចិត្ត​​សុំ​ចេញ​ពី Spurs ​ចង់​ទៅ​រក​ទ្រនំថ្មី ខណៈ​ក្លឹប​ធំ​​នៅ​អង់គ្លេស​៣​ចង់​បាន

  • 2021-05-18 01:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Harry Kane បាន​ជូន​ដំណឹង​ដល់ Spurs ថា គេ​ចង់​ចាកចេញ​នៅ​រដូវ​ក្ដៅ​នេះ ដើម្បី​ទៅ​រក​ក្លឹប​ថ្មី​លេង ខណៈ​តម្លៃ​ខ្លួន​​របស់​ត្រូវ​បាន​ក្លឹប​កំណត់​១៥០​លាន​ផោន។

បំណង​ប្រាថ្នា​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចង់​ចេញ​ពី Spurs ស្ថិត​ក្នុង​មន្ទិល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ពេល​នេះ​កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​ប្រាប់​ប្រធាន​ក្លឹប​លោក Daniel Levy ថា គេ​ចង់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ថ្មី មុន​​ពេល​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម។

កន្លង​ទៅ Spurs ​ធ្លាប់​ដាក់​តម្លៃ​ខ្លួន​ចង់​លក់ Kane ក្នុង​តម្លៃ​ខ្លួន​១៥០​លាន​ផោន ប៉ុន្តែ​មិន​ទាន់​មាន​ក្លឹប​ហ៊ាន​ជាមួយ​តម្លៃ​នេះ​ទេ។ Chelsea, Manchester City និង Manchester United ជា​ចំណោម​ក្លឹប​ចាប់​អារម្មណ៍ Kane ប៉ុន្តែ​រឿង​តម្លៃ​​ខ្លួន​អាច​នឹង​ចរចា​គ្នា​តាម​ក្រោយ។

Kane ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ពី​អនាគត​របស់​ឲ្យ​បាន​លឿន​​ មុន​​ព្រឹត្តិកាណ៍ Euro មក​ដល់ ប៉ុន្តែ​ដោយ​សារ​តម្លៃ​របស់​គេ​ខ្ពស់​ពេក​អាច​នឹង​ពិបាក​រក​ក្លឹប​មក​ចូលចែចូវ។ ដំណឹង​នៃ​ការ​ប្រកាស​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​ធ្វើ​ឲ្យ​បុគ្គលិក​ក្នុង​ក្លឹប​ Spurs មិន​សប្បាយ​ចិត្ត​ឡើយ។ ខណៈ​ពួក​គេ​ត្រៀម​ស្វាគមន៍​អ្នក​គាំទ្រ​១០០០​នាក់ សម្រាប់​ការ​ប្រកួត​ទល​នឹង Aston Villa នៅ​ថ្ងៃ​ពុធ​នេះ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ