គ្រូ Leicester City ​ថា Chelsea ​នឹង​សកសឹង​វិញ​ហើយ​នៅ​រាត្រី​នេះ​

  • 2021-05-18 01:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Leicester City ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Chelsea ​នៅរាត្រី​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​សប្ដាហ៍​ទី​៣៧។

​ក្រុម​ទាំង​ពីរ​នេះ​ទើប​តែ​ប៉ះ​គ្នា​ថ្មី​ៗ​នេះ​ទេ ​ក្នុង​ពាន​រង្វាន់ FA Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ហើយ​គ្រា​នោះ​ក្រុម Leicester City ​ជា​អ្នក​ឈ្នះ​ក្នុង​លទ្ធផល ១-០។ ​យ៉ាងណាមិញ ​នៅ​រាត្រី​នេះ​វិញ ​អាច​និយាយ​បាន​ថា​ជា​ប្រកួត​សង​សឹក ​ខណៈ​ដែល​ក្រុម​តោ​ខៀវ Chelsea ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​រក្សា​ខ្លួន​ក្នុង​តំណែង Top4 ​បាន​លេង UEFA Champions League ​រដូវ​កាល​ក្រោយ។

​លោក Brendan Rodgers ​អ្នក​ចាត់ការ​ក្រុម Leicester City ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​នៅ​រាត្រី​នេះ ​ក្រុម Chelsea ​នឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ជ័យជម្នះ។ ​ពួកគេ​ទើប​បរាជ័យ ​ហើយ​វា​នឹង​ក្លាយ​ជា​រឿង​ដែល​ជំរុញ​ទឹក​ចិត្ត​ពួកគេ​ឱ្យ​លេង​កាន់​តែ​ល្អ ​និង​ប្រឹង​អស់​ពី​សមត្ថភាព៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ