ខ្សែ​ប្រយុទ្ធ សារ ទី ប្ដេជ្ញាដាក់​ការ​ខំប្រឹងប្រែង ក្រោយធ្វើទូតសុច្ឆន្ទៈតំណាងឱ្យក្រុមហ៊ុនមួយ

  • 2021-05-18 02:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗយុវជន​ សារ ទី ត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Forward Sportswear ជ្រើរើសធ្វើជាទូតសុច្ឆន្ទៈមានកុងត្រារយៈពេលមួយឆ្នាំ។ ក្រោយក្លាយជាទូតសុច្ឆន្ទៈ ខ្សែប្រយុទ្ធមុតស្រួចក្លឹបអគ្គិសនីកម្ពុជាបានប្ដេជ្ញាខំប្រឹងប្រែង ដើម្បីសម្រេចគោលបំណងរបស់ខ្លួនក្នុងថ្ងៃអនាគត និងរួមចំណែកធ្វើយ៉ាណាឱ្យ​បាល់ទាត់កម្ពុជាកាន់តែរីកចម្រើន។

រូបភាពក្លឹបបាល់ទាត់​អគ្គិសនី​កម្ពុជា

គោលបំណងរបស់អតីតយុវជនសាលាបាល់ទាត់ជាតិបាទី គឺគេចង់ក្លាយជាកីឡាករល្អមួយរូប ចង់ជាប់ជម្រើសជាតិកម្ពុជា និងចេញទៅលេងក្លឹបក្រៅប្រទេស។

បើងាកមកមើលរឿងទូតសច្ឆន្ទៈឯនេះវិញ យុវជនមកពីខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ព្រោះគេមិនធ្លាប់នឹកសោះថាមានក្រុមហ៊ុនចង់បានរូបគេ ធ្វើទូតសុច្ឆន្ទៈតំណាងយ៉ាងដូច្នេះដែរ។

ខ្សែប្រយុទ្ធវ័យក្មេងបានបញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍ថាសប្បាយខ្លាំង ព្រោះខ្ញុំមិនដែលគិតថាខ្ញុំ មានក្រុមហ៊ុន Forward Sportswear ជ្រើសខ្ញុំជា Brand Ambassador ឡើយ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម