ប្រសើរណាស់! តួលេខឆ្លងថ្មី ប្រកាសថ្ងៃនេះ ថយចុះច្រើនណាស់ បើធៀបពីម្សិលមិញ

  • 2021-06-10 04:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានបន្តប្រកាសចំនួន អ្នកឆ្លងកូវីដ១៩ នៅកម្ពុជា ដែលតួលេខសរុប គឺ ៤២៦ នាក់។ ក្នុងនោះ ចំនួនអ្នកជាស្បើយមានចំនួន ៧៦០នាក់បន្ថែមទៀត។ សម្រាប់ទិន្នន័យថ្ងៃទី ៩ មិថុនា ឆ្នាំ ២០២១ ។ បើធៀបនឹងទិន្នន័យរកឃើញកាលពីថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២១ មានចំនួន ៧២៩ នាក់ គឺមានការថយចុះចំនួន ៣០៣នាក់ ដែលជាសញ្ញាញដ៏ប្រសើរគួរឱ្យកត់សម្គាល់ ។

គួរបញ្ជាក់ដែរថា ចំនួនអ្នកឆ្លងនៅកម្ពុជានៅតែបន្តមាន ខណៈអ្នកឆ្លងក្នុង១ថ្ងៃៗ រាប់រយនាក់ ចំនួនដែលរកឃើញទាំងក្នុងខេត្ត និងរាជធានី។ ជាការដែលគួរឲ្យបារម្ភបំផុតនោះគឺ តួលេខឆ្លងនៅតែខ្ពស់ ចំនួនអ្នកឆ្លងនៅបន្តកើតមាន ខណៈអ្នកជំងឺច្រើននាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ យើងនៅតែអាចការពារបានេពីជំងឺដ៏កាចសាហាវនេះ តាមរយៈការពារ និងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៕

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី