កម្រឃើញណាស់! វត្តមានសត្វឆ្កែចចកចាប់ផ្តើមមានមកវិញក្នុងដែនជម្រកសត្វព្រៃកម្ពុជា

  • 2021-06-14 09:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការផ្សព្វផ្សាយពីក្រសួងបរិស្ថាន បានឲ្យដឹងថានៅតាមដែនជម្រកសត្វព្រៃ វត្តមានសត្វឆ្កែចចកចាប់ផ្តើមមានឃើញមកវិញ បន្ទាប់ពីបានរឹតបន្តឹងការនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។ ដោយហេតុថា ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើនដែលធ្វើឱ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ធ្វើឱ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ពីព្រានព្រៃ។

ប្រភពរូបភាព៖ អង្គការ WCS Cambodia

ឆ្កែចចកមានរូបរាងស្រដៀងនឹងឆ្កែស្រុកដែរ ប៉ុន្តែតូចជាងឆ្កែព្រៃ ហើយលក្ខណៈពណ៌មានលាយឡំជាមួយប្រផេះ និងត្នោត។ ចុងកន្ទុយមានលក្ខណៈសំពោងភ្ជាប់ជាមួយរោមពណ៌ក្រម៉ៅ។ វាមានកន្ទុយត្រង់មិនខ្វៀនដូនកន្ទុយឆ្កែស្រុកទេ។ ចំណីអាហាររបស់ឆ្កែចចកមានដូចជា៖ រុក្ខជាតិ ពពួកឈ្លូស ប្រើស រមាំង សត្វស្លាប ល្មូន ពពួកជលថនិកសត្វ ព្រមទាំងសាកសពសត្វស្អុយរលួយ និងចំណីដែលសន្សល់ទុកពីសត្វដទៃ៕

ប្រភពរូបភាព៖ អង្គការ WCS Cambodia
ប្រភពរូបភាព៖ អង្គការ WCS Cambodia

ប្រភព៖ អង្គការ WCS Cambodia

អត្ថបទដោយ ៖ Su In

អត្ថបទថ្មី