ចូ បៃដិន ថាបានត្រៀមខ្លូនរួចហើយក្នុងការប្រឈមមុខគ្នា ជាមួយ ពូទីន នៅកិច្ចប្រជុំកំពូល

  • 2021-06-16 02:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអង្គារ ទី ១៥ ខែមិថុនា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានចុះចតនៅទីក្រុងហ្សឺណែវ នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន។

ប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់អ្នកកាសែតថា លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយនឹងប្រធានាធិបតីរុស្សី។ ទន្ទឹមនឹងនេះ បញ្ហាជាច្រើននឹងត្រូវយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនេះ ដើម្បីស្តារនូវទំនាក់ទំនងរវាងប្រទេសទាំង២ឡើងវិញ។

រឿងមួយដែលភាគីទាំងពីរអាចឯកភាពគ្នានោះគឺថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន គឺស្ថិតក្នុងសភាពអន់ថយបំផុតចាប់តាំងពីពេលមហាអំណាចអាមេរិក និង រុស្សីបានលេចមុខឡើង៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម