សិង្ហបុរីចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមក្មេងជំទង់

  • 2021-06-16 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសសិង្ហបុរីចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ក្រុមក្មេងជំទង់ ក្រុមហ៊ុនមួយចំនួនបានដាក់ចេញ នូវវិធានការដើម្បីលើកទឹកចិត្តនិយោជិតនិងគាំទ្រដល់អ្នកដែលអាចទទួលរងផលប៉ះពាល់។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃទី១៦ ខែមិថុនានេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលសិង្ហបុរី លោក Ong Ye Kung បានមានប្រសាសន៍ថា ការចុះឈ្មោះសម្រាប់ប្រជាជនសិង្ហបុរីដែលមានអាយុពី ១២ឆ្នាំ ទៅ ៣៩ ឆ្នាំបានចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា។ នេះគឺជាក្រុមដ៏ធំមួយដែលមានប្រជាជនប្រមាណ ១លាន៥សែននាក់។

ក្រៅពីផ្តល់ពេលវេលាឱ្យនិយោជិតឈប់សម្រាកដើម្បីទទួលថ្នាំបង្ការរួច ក្រុមហ៊ុន បាននិយាយថាពួកគេមានគំនិតផ្តួចផ្តើមគាំទ្រផ្សេងៗទៀត។ ប្រធានផ្នែកធនធានមនុស្សលោក Dean Tong បានមានប្រសាសន៍ថា“ អ្នកដែលមានអារម្មណ៍ថាមិនស្រួលខ្លួនបន្ទាប់ពីការចាក់វ៉ាក់សាំងត្រូវបានគេណែនាំឲ្យទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់និងឲ្យឈប់សម្រាកតាមការណែនាំរបស់វេជ្ជបណ្ឌិត” ។

ផលប៉ះពាល់នៃវ៉ាក់សាំងកូវីដ-១៩ រួមមានគ្រុនក្តៅ ឈឺក្បាល ឈឺសន្លាក់និងអស់កម្លាំង។ លើសពីនេះទៀតមនុស្សវ័យក្មេងទំនងជាជួបផល ប៉ះពាល់ច្រើនបើប្រៀបធៀប ទៅនឹងមនុស្សវ័យចំណាស់៕

ប្រែសម្រួល ៖ សៀន ហួរ

អត្ថបទពេញនិយម