ស្ងាត់ៗ! Honda Scoopy ឆ្នាំ២០២១ លក់តាមហាងតម្លៃយ៉ាងណាហើយ?

  • 2021-06-17 01:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជាជាច្រើនខែ ប៉ុន្តែម៉ូតូ Honda Scoopy ឆ្នាំ២០២១ នៅតែមានទីផ្សារមិនចាញ់ម៉ូតូស៊េរីផ្សេងឡើយ។ ត្បិតការលក់មានសភាពស្ងាត់ក្រោមវិបត្តិកូវីដ តែសម្រាប់ទីផ្សារម៉ូតូនៅភ្នំពេញ នៅតែអាចលក់ចេញជាហូរហែនេះបើតាមការបញ្ជាក់ពីម្ចាស់ហាង។

តាមប្រភពពីហាងមួយចំនួនបានប្រាប់ថាបច្ចុប្បន្នហាងលក់ម៉ូតូនៅភ្នំពេញស្ងាត់ជាមុនបន្តិចតែសម្រាប់ហាងលោកនៅតែមានលក់ចេញមួយដោយភ្ញៀវខ្លះទិញលុយសុទ្ធ និងខ្លះបង់រំលួសក៏មាន។ចំពោះតម្លៃវិញ Honda Scoopy ឆ្នាំ២០២១ Smart Key នេះលោកថានៅសល់ខ្ទង់ ២ ៦៥០ លក់នៅតាមហាង (តម្លៃអាចខុសគ្នាតិចតួតនៅតាមហាង)

Scoopy Smart Key ២០២១ ប្រើម៉ាស៊ីនជំនាន់ថ្មី eSP កម្លាំង ១១០សេសេ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ។ វាមានមុខងារ Idling Stop System, រន្ធសាកថ្មទូរសព្ទ, ឃ្លុបក្រោមកែបចំណុះ ១៥,៤លីត្រ, កុងទ័រ Analog លាយឌីជីថល និង យ៉ាន់ Alloy ទំហំ១២អ៊ីញ៕

អត្ថបទ៖ ម៉េងងី